កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៩ កញ្ញា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលនិងអង្គការយូណេស្កូជំរុញឲ្យច្បាប់ស្តីពីការទទួលបានព័ត៌មានគោរពតាមស្តង់ដារអន្តរជាតិ ខណៈច្បាប់នេះពន្លឿនការអនុម័តឆាប់ៗ។ លោក ហ៊ុន សែន ប្រាប់មេដឹកនាំពិភពលោកថា ការដកEBAជារឿងច្រំដែលនៃប្រវត្តិសាស្រ្ត និង«អយុត្តិធម៌»។ ព័ត៌មានអន្តរជាតិវិញមានដូចជា ជម្រើសរបស់លោក Trump រឿងចៅក្រមតុលាការកំពូលនាំឲ្យមានការខ្វែងគំនិតគ្នា។ សហរដ្ឋអាមេរិកគំរាមបិទស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់។ កងកម្លាំងនៃប្រទេសអាមេនី និងប្រទេសអាស៊ែបៃហ្សង់ បានបន្តប្រយុទ្ធគ្នា នៅតំបន់ជុំវិញដែនដី Nagorno-Karabakh។ ចៅក្រមតុលាការសហព័ន្ធមួយរូបរបស់អាមេរិក បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវបទបញ្ជារបស់រដ្ឋបាលលោកត្រាំ ដែលបានដាក់បម្រាមចំពោះកម្មវិធីវីដេអូដែលមានប្រជាប្រិយភាពរបស់ក្រុមហ៊ុន TikTok នៅក្នុងសហរដ្ឋអាមេរិក។ ប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in បានសុំអភ័យទោសដល់គ្រួសារជនរងគ្រោះនៃមន្ត្រីរដ្ឋាភិបាល ដែលត្រូវបានបាញ់សម្លាប់ដោយកងទ័ពប្រទេសកូរ៉េខាងជើង។ រដ្ឋ Victoria របស់អូស្ត្រាលីដែលមានការឆ្លងខ្លាំងជាងគេដោយសារកូវីដ១៩ នឹងបន្ធូរបន្ថយវិធានការរឹតបន្តឹង៕
ព័ត៌មានពេលរាត្រី៖ ២៩ កញ្ញា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា អគ្គលេខាធិការអ.ស.ប.នឹងបង្ហាញរបាយការណ៍អំពី«ការបំភិតបំភ័យ»ក្នុងប្រទេសកម្ពុជា។ គម្រោងលុបស្រះទឹកនៅបុរីស្កឹមស្កៃហ្គ្រេនភ្នំពេញរបស់ក្រុមហ៊ុនជីបម៉ុងលែននាំឲ្យមានការតវ៉ាពីក្រុមម្ចាស់ផ្ទះនៅទីនោះ។ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិនដែលអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍នៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា ការជជែកដេញដោលលើកទីមួយរវាងបេក្ខជនប្រធានាធិបតីអាមេរិកនឹងធ្វើឡើងនៅរដ្ឋ Ohio។ លោកTrump និងលោក Biden ប្រឈមមុខដាក់គ្នានៅក្នុងការជជែកដេញដោលលើកទីមួយនៅយប់ថ្ងៃអង្គារទី២៩ ខែកញ្ញា។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិភាក្សាអំពីជម្លោះនៅតំបន់ Nagorno-Karabakh នៅថ្ងៃអង្គារទី២៩ ខែកញ្ញា។ លោក Trump ប្រកាសពីគម្រោងចែកចាយឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ចំនួន ១៥០ លានឧបករណ៍ដែលបានលទ្ធផលលឿន។ សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុននឹងពិភាក្សាគ្នាអំពីវិធីទប់ទល់នឹងជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែតុលា។ តៃវ៉ាន់បញ្ចេញក្របលិខិតឆ្លងដែនថ្មីដើម្បីបង្ហាញពីភាពខុសគ្នាពីចិនដីគោក៕