កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរកម្ពុជារុញដាក់គ្នារឿងរបាយការណ៍ទាហានវៀតណាមសង់សំណង់រឹងមាំនៅខេត្តកណ្តាល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វិភាគ៖ តើកប៉ាល់នេសាទចិនគំរាមកំហែងដល់សន្តិសុខដែនទឹកកាន់តែខ្លាំងឬយ៉ាងណា? នាវាចម្បាំងអាមេរិកបើកក្បែរប្រជុំកោះនៅសមុទ្រចិនខាងត្បូងខណៈភាពតានតឹងកាន់តែកើនជាមួយចិន។ លោក Trump ថា អាមេរិកនឹងមានវ៉ាក់សាំងកូវីដ១៩មុនដំណាច់ឆ្នាំ២០២០។ ប្រទេសថៃនឹងបន្ធូរបន្ថយនីតិវិធីឆ្លងព្រំដែនដែលត្រូវដាក់ដើម្បីប្រយុទ្ធនឹងកូវីដ១៩។ ម៉ាឡេស៊ីបន្តការរឹតត្បិតការធ្វើដំណើររហូតដល់ចុងឆ្នាំ២០២០ ដើម្បីទប់ទល់នឹងកូវីដ១៩។ អធិការបតីអាល្លឺម៉ង់រំពឹងថា ការគ្រប់គ្រងកូវីដ១៩នៅខែត្រជាក់ខាងមុខកាន់តែលំបាក។ បាតុករក្រុងវ៉ាស៊ីនតោនព្យាយាមស្រែកឲ្យឮលប់សំឡេងលោក Trump ក្នុងពិធីនៅសេតវិមាន៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកវិភាគថា សហរដ្ឋអាមេរិកនិងកម្ពុជាគួរដោះស្រាយបញ្ហាបំណុលឲ្យចប់ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ នៅក្នុងកម្មវិធី «កម្ពុជាច្នៃប្រឌិត» មានបទសម្ភាសន៍ជាមួយអ្នកនិពន្ធតន្ត្រីល្បី បណ្ឌិត អ៊ុង ជិនណារី ជំរុញឲ្យសិល្បករស្តាប់អារម្មណ៍ក្នុងខ្លួន (ភាគ២)។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការខ្វែងគំនិតគ្នាក្នុងចំណោមក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុងជុំវិញការប្តេជ្ញា ចិត្តធ្វើពហិការ ក្នុងការបន្តអាណត្តិរបស់ក្រុមប្រឹក្សានីតិបញ្ញត្តិ។ ដើម្បីប្រជែងនឹងប្រទេសក្រៅ កូរ៉េខាងជើងធ្វើទំនើបកម្មការឃោសនារបស់ខ្លួន។ ឥណ្ឌូណេស៊ីសហការជាមួយក្រុមហ៊ុនឱសថចិន ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩៕