ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ភូមិ​មួយ​នៅ​ខេត្ត​សៀមរាប​ធ្វើ​រូប​មេអំបៅ ​ចាប ទា ​ឃ្មុំ​ ​ពី​ដូង​ដើម្បី​រក​ចំណូល​បន្ថែម។ មន្រ្តី​​កម្ពុជា​ថ្លែង​ការ​ពារ​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន។ កម្ពុជា​រក​ឃើញ​អ្នក​ដំណើរ​ឥណ្ឌា​ម្នាក់​មាន​ផ្ទុក​កូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ចិន​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​សាកល្បង។ បុគ្គលិក​សុខាភិបាល​ប្រេស៊ីល​ចោទ​ប្រធានាធិបតី​ពី​បទ​ឧក្រិដ្ឋ​​ធ្វេស​ប្រហែស​ក្នុង​​វិបត្តិ​​កូវីដ១៩។ អេស្ប៉ាញ​ប្រតិកម្ម​នឹង​​​ការ​ណែនាំ​ធ្វើ​ដំណើរ​​របស់​​អង់គ្លេស​និង​​អាល្លឺម៉ង់​ថា​ជា​ការ​រើសអើង។ សព​របស់​លោក John Lewis ត្រូវ​តម្កល់​ជា​សាធារណៈ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​រំពឹង​នឹង​ការពារ​​​វិធានការ​ឆ្លើយ​តប​លើ​បាតុករ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កសិដ្ឋាន​ធំៗ​កាប់​ដើម​កៅស៊ូ​ដាំ​ដើម​ចេក ​និង​ដំណាំ​ផ្សេង​តម្រង់​ទៅ​ទីផ្សារ​ចិន។ របាយ​ការណ៍​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹងថា ​សេរីភាព​មូលដ្ឋាន​បន្ត​រឹត​ត្បិត​នៅ​កម្ពុជា ខណៈ​ពលរដ្ឋ​រឹត​ត្បិត​ខ្លួន​ឯង​ក្នុង​ការ​បញ្ចេញ​មតិ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​វេជ្ជបណ្ឌិត Fauci ច្រានចោល​ការ​អះអាង​ជា​ថ្មី​របស់​លោក Trump ដែល​ថា ថ្នាំ hydroxychloroquine មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ១៩។ សព​របស់​លោក John Lewis ដែល​ជា​សមាជិក​សភា និង​ជា​និមិត្តិរូប​សិទ្ធិ​ពលរដ្ឋ​​សហរដ្ឋ​អាមេរិក នឹង​តម្កល់​ជា​សាធារណៈ​នៅ​វិមាន​សភា​រដ្ឋ Georgia។ វៀតណាម​ប្រឹងប្រែង​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩។ ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​ជំរុញ​ពលរដ្ឋ​ឲ្យ​ជៀសវាង​ការ​ដាំ «គ្រាប់​ពូជ​ដំណាំ​របស់​ចិន» ដែល​ត្រូវ​បាន​គេ​ផ្ញើ​ឲ្យ​ដោយ​មិន​ដឹង​ខ្លួន។ សហរដ្ឋអាមេរិក​និង​អូស្រ្តាលី ស្វះស្វែង​រក​កិច្ចសហប្រតិបត្តិការ​ថ្មីខាង​យោធា​នៅ​ក្នុង​ការ​ប្រឈម​ជាមួយ​ចិន។ រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​អាមេរិក​ការពារ​យ៉ាង​ស្វិតស្វាញ​ចំពោះ​ការ​ឆ្លើយតប​របស់​សហរដ្ឋអាមេរិក​ដល់​ការ​តវ៉ា​ប្រឆាំង។ ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល រីក​កាន់​តែ​ធំ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ពេល​ដែល​យុវជន​ថៃ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG