កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៩ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍របស់អង្គការសិទ្ធិមនុស្សបង្ហាញថា បំណុលវ័ណ្ឌកក្លាយជាហានិភ័យថ្មីនៅសហគមន៍រងគ្រោះដោយជម្លោះដីធ្លី។ លោក កឹម សុខា បញ្ជាក់ជាថ្មីថាលោកមិនក្បត់ជាតិ ខណៈសវនាការលើរូបលោកនៅបន្តពន្យារពេល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិកថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រមាណ១ម៉ឺននាក់ កំពុងជាប់ក្នុងមន្ទីរឃុំឃាំងក្នុងប្រទេសស៊ីរី។ ទីក្រុងហុងកុងដាក់បម្រាមលើអ្នកធ្វើដំណើរមកពីចក្រភពអង់គ្លេស ដើម្បីទប់ទល់ជំងឺកូវីដ១៩។ ប្រទេសអាហ្វ្រិកខាងត្បូងកំពុងប្រឈមការឆ្លងខ្លាំងនៃជំងឺកូវីដ១៩។ អ៊ុយក្រែន និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធាក្នុងសមុទ្រខ្មៅ ក្រោយឧបទ្ទវហេតុនាវាចម្បាំងអង់គ្លេស។ ចំនួនអ្នកស្លាប់ដោយសារអគារបាក់នៅរដ្ឋ Florida កាលពីសប្តាហ៍មុនកើនដល់ ៩នាក់។ ប្រទេសរាប់សិបសុំចូលមើលជំរំឃុំឃាំងជនអំបូរ Uyghur ក្នុងតំបន់ Xinjiang នៃប្រទេសចិន៕
ព័ត៌មានពេលរាត្រី៖ ២៩ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជារកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta ដែលបង្កការព្រួយបារម្ភនៃការឆ្លងធ្ងន់ធ្ងរបន្ថែមទៀត។ ការទាមទាររបស់ក្រុមសិទ្ធិមនុស្សឲ្យដោះលែងសកម្មជនបរិស្ថាន រងការរិះគន់ពីរដ្ឋាភិបាល។ របាយការណ៍៖ កង្វះខាតការងារនិងបំណុលកើនឡើងក្នុងពេលវិបត្តិជំងឺកូវីដ១៩ នាំឲ្យពលករចំណាកស្រុករស់ទាំងត្រដរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជំនួបរវាងលោក Biden ជាមួយប្រធានាធិបតីអ៊ីស្រាអែលនិយាយច្រើនអំពីអ៊ីរ៉ង់។ សហរដ្ឋអាមេរិក និងទីក្រុងហុងកុងប្រកាសរឹតបន្តឹងការធ្វើដំណើរ ខណៈវីរុសបំប្លែងថ្មីប្រភេទដែលតាឆ្លងរាលដាល។ រដ្ឋាភិបាលអេត្យូពីប្រកាសបទឈប់បាញ់ជាឯកតោភាគីនៅតំបន់ Tigray។ រដ្ឋមន្ត្រីប្រទេស G20 ពិភាក្សាអំពីកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍនៅអាហ្វ្រិក។ សភាសហរដ្ឋអាមេរិកនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ស៊ើបអង្កេតលើការបះបោរកាលពីថ្ងៃទី ៦ ខែមករា។ សហរដ្ឋអាមេរិកតបតនឹងការវាយប្រហារដោយរ៉ុក្កែតនៅប្រទេសស៊ីរី។ អ្នកយកព័ត៌មានរៀបរាប់ថាការធ្វើជាអ្នកកាសែតនៅមីយ៉ាន់ម៉ា គឺជាការទទួលយកគ្រោះថ្នាក់៕