ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​ សហរដ្ឋ​អាមេរិក និង​តំបន់​អាស៊ី​ មាន​ដូច​ជា៖ ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ជាង ១០០នាក់ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ក្រោយ​ឆ្លង​ចូល​ប្រទេស​ថៃ ខណៈ​រដ្ឋាភិបាល​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មួយ​ខែ​ទៀត។ អាជ្ញាធរ​កម្ពុជា​បន្ត​ហាមឃាត់​ពលរដ្ឋ​កម្ពុជា មិន​ឲ្យ​ឆ្លង​ចូល​ព្រំដែន​ប្រទេស​ថៃ ក្នុង​គ្រា​វិបត្តិ​កូវីដ១៩។ រដ្ឋាភិបាល​ចិន​មាន​គម្រោង​បញ្ចេញ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់​ពី​បាន​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត មាន​ដូចជា៖ ​ប្រធានាធិបតី​អាមេរិក លោក​ Donald Trump ថា​ចំនួន​អ្នក​ស្លាប់​ពី​កូវីដ​១៩​ជាង​ ១សែន​នាក់​នៅ​អាមេរិក គឺជា​ព្រឹត្តិការណ៍​ដ៏​សោកសៅ​យ៉ាង​ខ្លាំង។ កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩​ថ្មី​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា។ អ្នក​វិភាគ​ថា ច្បាប់​សន្តិសុខ​ហុងកុង​ អាច​បង្កើន​ក្តី​បារម្ភ​ដល់​សហរដ្ឋ​អាមេរិក​អំពី​អនាគត​ទី​ក្រុង​នេះ។ ពលរដ្ឋ​អាមេរិក​ ២,១លាន​នាក់​បន្ថែម​ទៀត​ បាន​សុំ​ជំនួយ​ពី​រដ្ឋ ដោយសារ​អត់​ការងារ​ធ្វើ។ បាតុកម្ម​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង Minneapolis រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក ក្រោយ​ករណី​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដោយ​ប៉ូលិស​ស្បែក​ស៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា សហរដ្ឋ​អាមេរិក និង​តំបន់​អាស៊ី មាន​ដូចជា៖ អគ្គស្នងការ​រង​នគរ​បាល​ជាតិ​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​មេបញ្ជា​ការ​រង​មួយ​រូប​នៃ​ទី​បញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម ពាក់ព័ន្ធ​នឹង​ករណី​បាញ់បោះ​ជាមួយ​ជនជាតិ​ចិន​នៅ​កោះរ៉ុង។ ធនាគារ​ពិភពលោក​ឲ្យ​ដឹង​ថា វិបត្តិ​ជំងឺ​កូវីដ​១៩ បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា ១,៧លាន​​នាក់ ស្ថិត​ក្នុង​ហានិភ័យ​សេដ្ឋកិច្ច ខណៈ​សន្ទុះ​សេដ្ឋកិច្ច​កម្ពុជា​ថមថយ​ខ្លាំង។ ក្រសួង​មហាផ្ទៃ​ ឲ្យដឹង​ថា ក្នុង​ឆ្នាំ ២០១៩ ពលករ​ចំណាកស្រុក​កម្ពុជា​ជាង​១៤.០០០​នាក់ ត្រូវបាន​បញ្ជូន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ដោយ​សារ​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់។ នៅ​ក្នុង​កម្មវិធី​ Hello VOA ពិសេស​ វាគ្មិន​របស់​យើង​ ពិភាក្សា​អំពី​ ស្ថានភាព​ការងារ​នៅ​កម្ពុជា​និង​ដំណោះ​ស្រាយ​ ក្នុង​គ្រា​វិបត្តិ​កូវីដ១៩។ នៅ​សហរដ្ឋ​អាមេរិក អភិបាល​ក្រុង​ Minneapolis ប្រកាស​ដាក់​ទីក្រុង​ក្នុង​ភាព​អាសន្ន បន្ទាប់​ពី​មាន​បាតុកម្ម​ហិង្សារ​ក្រោយ​ការ​ស្លាប់​របស់​បុរស​ជនជាតិ​ស្បែកខ្មៅ​គឺ​លោក George Floyd។ លោក​ប្រធានាធិបតី ត្រាំ ពិចារណា​សំណើ​ដក​ទិដ្ឋាការ​របស់​និស្សិត​ចិន​នៅ​សហរដ្ឋ​អាមេរិក ខណៈ​​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ចិន​និង​អាមេរិក​កំពុង​កើន​ឡើង ។ រដ្ឋាភិបាល​ជប៉ុន​កោះហៅ​ទូត​​ចិន​មក​បកស្រាយ​អំពី​ចំណាត់ការ​របស់​រដ្ឋសភា​ចិន​ដោយ​អនុម័ត​ច្បាប់​សន្តិសុខ​ក្រុង​ហុងកុង។ ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត​រួម​មាន សហភាព​អឺរ៉ុប​ចាប់ផ្តើម​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​សម្រាប់​ការ​ធ្វើតេស្ត ព្យាបាល និង​ផលិត​វ៉ាក់សាំង៕

XS
SM
MD
LG