ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៩ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​កម្ពុជា​ថា​មនុស្ស​ជិត ​៧០០​ នាក់​ទៀត​ឆ្លង​កូវីដ​១៩ ខណៈ​អ្នក​ស្លាប់​កើន​ដល់​ ៨៨​នាក់។ ធនាគារ​ ADB៖ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២១​ អាច​កើន ​៤% តែ​ត្រូវ​មើល​ស្ថានភាព​កូវីដ​១៩​ សិន។ តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី ចោទ​ថា​បំពាន​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​ Biden​ ​នឹង​លើក​ឡើង​ពី​​​ផែនការ​គ្រួសារ​អាមេរិក​និង​ការ​ធ្វើការ​ជាមួយ​អន្តរជាតិ​ក្នុង​សុន្ទរកថា​ទៅ​កាន់​សភា។ ឥណ្ឌា​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ កើន​ដល់​​ជាង ​២សែន​នាក់​ ស្រប​ពេល​​ដែល​ការ​រីក​រាល​ដាល​​ឆ្លង​នៃ​ជំងឺ​នេះ​ មិន​បាន​ថមថយ​នោះ​ទេ។ ក្រុម​​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី Biden ​​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​​លើ​របប​យោធា​មីយ៉ាន់ម៉ា។ សភា​សហភាព​អឺរ៉ុប​​ផ្តល់​សច្ចានុមតិ​​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចក្រភព​អង់គ្លេស។ លោក​ Biden បញ្ចប់​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​អាកាសធាតុ​ដោយ​ផ្តោត​លើ​ជំហរ​វិជ្ជមាន។ តុលាការ​ស៊ីមបាវ៉េ​ចាប់​សកម្មជន​ប្រឆាំង​ពី​បទ​ញុះញង់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៩ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​៥៧​ម៉ឺន​នាក់​នៅ«តំបន់​ក្រហម» នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​«កាតព្វកិច្ច»​ដោយ​យោធា។ សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​គិតគូរ​ឡើងវិញ​រឿង​បង្ហាញ​អត្តសញ្ញាណ​អ្នក​ជំងឺ​កូវីដ១៩។ រាជធានី​ភ្នំពេញ​ត្រៀម​ពន្យារ​ពេល​រាំងខ្ទប់ ដើម្បី​បន្ថយ​ការ​ឆ្លង​វីរុស​កូរ៉ូណា។ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ១៩ ថ្មី​ចំនួន​៨៨០​នាក់ ដែល​ជា​កំណត់​ត្រា​ឆ្លង​ខ្ពស់​បំផុត​ក្នុង​មួយ​ថ្ងៃ។ នៅក្នុង​កម្មវិធី​ Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី «អ.ស.ប.និង​កម្ពុជា​ត្រូវការ​ដំណោះ​ស្រាយ​ចំពោះ​សំណុំ​រឿង​សេសសល់​ខ្មែរក្រហម​ក្នុង​តុលាការ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ប្រាប់​សភា​ថា អាមេរិក​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ។ លោក Scott សមាជិក​ព្រឹទ្ធសភា​និយាយ​ថា លោក Biden មិន​អាច​បង្រួប​បង្រួម​ប្រទេស​បានទេ។ ភ្នាក់ងារ​អាមេរិក​បាន​ចូលឆែក​ផ្ទះ​និង​ការិយាល័យ​មេធាវី​លោក Trump នៅ​ក្រុង​ញូវយ៉ក៕

XS
SM
MD
LG