កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៩ វិច្ឆិកា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកគូររូបឌីជីថល Visual Effects ដែលឈ្នះពានរង្វាន់ Emmy ទាញភាពច្នៃប្រឌិតពីដើមកំណើតជាខ្មែរ។ ព័ត៌មានអន្តរជាតិវិញមានដូចជា។ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យដែលត្រូវហៅថា«សិស្សអាក្រក់»វាយប្រហាររដ្ឋាភិបាលថៃនៅបាងកក។ ជំងឺកូវីដ១៩ និងអសន្តិសុខ បានពន្យឺតមាតុភូមិនិវត្តន៍ជនភៀសខ្លួនអាហ្វហ្គានីស្ថានពីប៉ាគីស្ថាន និងអ៊ីរ៉ង់។ លោក Bobi Wine មេដឹកនាំ អ៊ូហ្គាន់ដា ត្រូវបានដោះលែងតែត្រូវចោទប្រកាន់ពីបទរំលោភការរឹតត្បិតពេលមានជំងឺកូវីដ១៩៕
ព័ត៌មានពេលរាត្រី៖ ២៩ វិច្ឆិកា ២០២០
ព័ត៌មានអំពីកម្ពុជាមាន ការស្ទង់មតិបង្ហាញថា តុលាការ នគរបាល និងរដ្ឋាភិបាល នៅតែពុករលួយជាងគេនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា នៅពេលលោកBiden កាន់តំណែង ទ្វីបអឺរ៉ុបសង្ឃឹមថានឹងមានការសម្របសម្រួលអំពីពន្ធដារលើក្រុមហ៊ុនឌីជីថលអាមេរិកាំង។ រដ្ឋមន្ត្រីការពារប្រទេសស្ដីទីរបស់សហរដ្ឋអាមេរិកនិយាយផ្ទុយគ្នាអំពីសង្គ្រាមសកលលោកនៅក្នុងលិខិតទៅកាន់ក្រុមទាហាន។ ឡាវព្យាយាមឲ្យបានឡើងឋានៈផុតពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចបំផុត។ហេតុអ្វីចិនឃុំខ្លួនមហាសេដ្ឋីចិន និងរឹបអូសយកក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះ? និងព័ត៌មានសំខាន់ៗផ្សេងៗទៀត៕