ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៩ តុលា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ខ្មែរ​ក្រៅ​ស្រុក​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ការរំលោភ​សិទ្ធិមនុស្ស។ អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍៖ ការងើប​ឡើងវិញ​នៃ​អាជីវកម្ម​ទេសចរណ៍ រំពឹង​លើ​ការសាកល្បង​ទទួល​ទេសចរ​ចាក់​វ៉ាក់សាំង​រួចរាល់។ បុគ្គលិក​ប៉ុស្តិ៍​ទូរទស្សន៍ CNC ស្នើ​សុំ​អន្តរាគមន៍​ពី​សហភាព​ការងារ​កម្ពុជា​ដើម្បី​ការពារ​អត្ថប្រយោជន៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុមហ៊ុន​បច្ចេកវិទ្យា Amazon លុបចោល​កម្មវិធី​អាន​គម្ពីរ​កូរ៉ាន និង​គម្ពីរ​ព្រះគ្រិស្ត​ពី Apple Store នៅក្នុង​ប្រទេស​ចិន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៩ តុលា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន មេដឹកនាំ​និង​ក្រុម​មន្ត្រី​កម្ពុជា ថ្លែង​សារ​ថ្វាយ​ព្រះពរ​ខួប​ឡើង​សោយរាជ្យ​សម្បត្តិ​របស់​ព្រះបាទ​នរោត្តម​សីហមុនី។ កម្ពុជា បាន​ក្លាយជា​ប្រធាន​អាស៊ាន​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ២០២២។ ការទូទាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ នៅ​មិន​ច្បាស់លាស់​រវាង​ទូរទស្សន៍ CNC និង​អតីត​បុគ្គលិក។ រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ផែនការ​បន្ត​សង្គ្រោះ​ពលរដ្ឋ​រងផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩។ អាកាសធាតុ​ប្រែប្រួល​ខ្លាំង ទឹក​ជំនន់​ញឹកញាប់ ជា​ក្តី​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ។ អ្នក​ជំនាញ​ថា វា​គួរឲ្យ​អាម៉ាស់ បើ​កម្ពុជា​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​រំលង​ការបង្ការ​ការប្រែប្រួល​អាកាសធាតុ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន យោធា​ចិន ផ្តោត​លើ​គោលដៅ​ដើម្បី​វ៉ាដាច់​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី។ ប្រធានាធិបតី​ចិន​លោក Xi ចូលរួម​សន្និសីទ​កំពូល G-20 តាម​ការភ្ជាប់​វីដេអូ។ សហរដ្ឋ​អាមេរិក នឹង​ផ្តល់​ថវិកា​១៤៤​លាន​ដុល្លារ​ដល់​អាហ្វហ្គានីស្ថាន​ជា​ជំនួយ​មនុស្សធម៌។ ប្រទេសរុស្សី ប្រឹងប្រែង​​​​ពង្រឹង​​ចំណង​ទាក់​ទង​​ជា​មួយ​អាស៊ី ដើម្បី​ទប់ទល់នឹង​សម្ព័ន្ធភាព​ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

XS
SM
MD
LG