កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៩ តុលា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា អង្គការ HRW អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកតវ៉ា។ គ្រួសារចាត់ទុកការចោទប្រកាន់ «អយុត្តិធម៌» ក្នុងករណីសកម្មជនបក្សប្រឆាំងត្រូវចាប់ខ្លួនមិនឲ្យតវ៉ាមុខស្ថានទូតចិន។ អ្នកជំនាញស្នើចិនបង្ហាញទិន្នន័យទន្លេមេគង្គបន្ថែមទៀត។ ព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងទៅទស្សនកិច្ចប្រទេសវៀតណាម ក្នុងអំឡុងនៃដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី។ អ្នកបោះឆ្នោតជាង ៣ លាននាក់ក្នុងរដ្ឋ Pennsylvania ដាក់ពាក្យសុំបោះឆ្នោតផ្ញើតាមប្រៃសណីយ៍។ កាលពីថ្ងៃអង្គារ លោក Trump និងលោក Biden ប្រឹងបន្តឃោសនាបោះឆ្នោតនៅតាមរដ្ឋដែលមានការប្រជែងខ្លាំង។ ពលរដ្ឋតង់សានីចេញទៅបោះឆ្នោតប្រធានាធិបតី និងសមាជិកសភា។ ប្រធានសភាអ៊ីរ៉ង់ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកស្លាប់ដោយសារជំងឺនេះកើនខ្ពស់នៅក្នុងប្រទេស៕
ព័ត៌មានពេលរាត្រី៖ ២៩ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីរដ្ឋាភិបាលចេញមុខដោះស្រាយវិវាទ នាំឲ្យសង្គមស៊ិវិលមន្ទិលពីឯករាជភាពតុលាការ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានការពិភាក្សាអំពី «យុទ្ធនាការស្វែងរកការគាំទ្ររបស់បេក្ខជនប្រធានាធិតីអាមេរិក មុនពេលបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា»។ រីឯព័ត៌មានអន្តរជាតិមានដូចជា ក្រុមអ្នកជំនាញថា ជំងឺកូវី១៩អាច«គ្រប់គ្រងបាន» នៅអូស្ត្រាលី។ លោក Trump ថា លោកនាំមុខនៅរដ្ឋសំខាន់ៗដែលការស្ទង់មតិភាគច្រើនបង្ហាញថា លោកស្ថិតនៅពីក្រោយលោក Biden។ ក្រុមហ៊ុន Facebook និង Twitter ស្នើសភាអាមេរិកឲ្យរក្សាទុកច្បាប់ការពារការត្រួតពិនិត្យលើខ្លឹមសារនៃការបញ្ចេញមតិរបស់អ្នកប្រើប្រាស់។ អ្នកស្រី Aung San Suu Kyi បានបោះឆ្នោតមុនថ្ងៃបោះឆ្នោត។ FBI ចាប់ខ្លួនមនុស្ស ៥នាក់ពាក់ព័ន្ធនឹង«ប្រតិបត្តិការប្រមាញ់កញ្ជ្រោង» របស់រដ្ឋាភិបាលចិន៕