កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៨ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ក្នុងរបាយការណ៍ដំបូង ប្រេសិត UN ថ្មី ស្នើកម្ពុជាឲ្យឈប់យកច្បាប់រុកកួនក្រុមអ្នករិះគន់។ អ្នកវិភាគ៖ កម្ពុជាត្រូវរក្សាស្ថិរភាពភូមិសាស្រ្តនយោបាយរបស់ខ្លួន ក្រោយពីជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ។ រីឯព័ត៌មានអន្តរជាតិវិញមាន នាវាចម្បាំងចក្រភពអង់គ្លេស បើកបរដ៏កម្រមួយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ប្រទេសថៃ កាត់បន្ថយការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចហើយ។ ប្រទេសកូរ៉េខាងត្បូង នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ។ ប្រទេសឥណ្ឌា ចាប់ផ្តើមនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សារជាថ្មី និងព័ត៌មានមួយចំនួនទៀត៕
ព័ត៌មានពេលរាត្រី៖ ២៨ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អ្នកកាសែតម្នាក់រងការចោទប្រកាន់ថា ចូលទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ក្នុងខេត្តកោះកុង។ តុលាការក្រុងភ្នំពេញ លើកពេលប្រកាសសាលក្រមសំណុំរឿងក្រុមខ្មែរថាវរៈ។ ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនត្រឹម ២,២ ភាគរយសម្រាប់ឆ្នាំ២០២១។ រដ្ឋាភិបាល ដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រ១៩៤ដុល្លារសម្រាប់ឆ្នាំ២០២២ ខណៈសហជីពសម្តែងការខកចិត្ត។ លោក សម រង្ស៊ី រំឭកអ្នកគាំទ្រនៅរដ្ឋធានីវ៉ាស៊ីនតោនអំពីគ្រោះថ្នាក់នៃប្រទេសចិនចំពោះកម្ពុជា និងតំបន់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Joe Biden បានចាក់ដូសជំរុញនៃវ៉ាក់សាំងកូវីដ១៩។ កូរ៉េខាងជើង សាកល្បងមីស៊ីលមួយទៀត និងចោទកូរ៉េខាងត្បូងថា បង្កអរិភាព។ មន្រ្តីយោធាអាមេរិកកំពូលៗ នឹងប្រឈមនឹងការសួរដេញដោលអំពីការដកទ័ពពីអាហ្វហ្គានីស្ថាន។ ក្រុមហ៊ុន Pfizer ចាប់ផ្តើមសាកល្បងថ្នាំបង្ការជំងឺកូវីដ១៩។ លោក Biden ជំរុញមេដឹកនាំនានាឲ្យប្រឹងសម្រេចតាមគោលនយោបាយមុតមាំស្ដីពីការប្រែប្រួលអាកាសធាតុ។ កម្មវិធីព័ត៌មានអវកាសខែនេះ ស្តីពីទេសចរណ៍អវកាស ការដើរចេញទៅអវកាស និងក្រុមអ្នកមើលផ្កាយនៅអ៊ីរ៉ាក់ និងព័ត៌មានផ្សេងៗទៀត៕