កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលចែករំលែកសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាដែលអ្នកជំនាញអាមេរិកចូលរួមផ្តល់យោបល់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកគាំទ្រថ្មីរបស់លោក Trump ចូលរួមក្នុងសន្និបាតជាតិគណបក្សសាធារណរដ្ឋ។ ចិនប្រើខ្សែភាពយន្ត ល្បែងលេង ភូគោល ទស្សនាវដ្តី អាវយឺត ដើម្បីបង្កើនការទទួលស្គាល់ការកាន់កាប់របស់ខ្លួននៅដែនសមុទ្រដែលមានជម្លោះ។ អាមេរិកនិងចិនឌឺដងសម្តីដាក់គ្នាខណៈដែលភាពតានតឹងខាងយោធាកាន់តែកើនឡើង។ ប្រធានអង្គការអូតង់ទាមទារឲ្យប្រធានាធិបតីបេឡារុសគោរពសិទ្ធិជាមូលដ្ឋាន។ អង្គការ UNICEF ថាវិបត្តិកូវីដ១៩ធ្វើឲ្យកុមារជិត៥០០លាននាក់មិនអាចរៀនពីចម្ងាយបាន។ ពលរដ្ឋអាមេរិកាំង១លាននាក់ទៀតដាក់ពាក្យសុំជំនួយពេលអត់ការងារកាលពីសប្តាហ៍មុន និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរកម្ពុជារុញដាក់គ្នារឿងរបាយការណ៍ទាហានវៀតណាមសង់សំណង់រឹងមាំនៅខេត្តកណ្តាល។ អ្នកវិភាគថា សហរដ្ឋអាមេរិកនិងកម្ពុជាគួរដោះស្រាយបញ្ហាបំណុលឲ្យចប់ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ នៅក្នុងកម្មវិធី «កម្ពុជាច្នៃប្រឌិត» មានបទសម្ភាសន៍ជាមួយអ្នកនិពន្ធតន្ត្រីល្បី បណ្ឌិត អ៊ុង ជិនណារី ជំរុញឲ្យសិល្បករស្តាប់អារម្មណ៍ក្នុងខ្លួន (ភាគ១)។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មន្ត្រីម្នាក់នៃអង្គការ WHO សុំឱ្យមានការចែកចាយវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមធម៌នៅក្នុងទ្វីបអាហ្វ្រិក។ លោក Trump ទទួលយកការ តែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដោយបានហៅ លោកBiden ថាជាអ្នកបំផ្លាញវិបុលភាពរបស់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តីជប៉ុនលោក Abe បានប្រកាសថា លោកនឹងលាចេញពីដំណែងដោយហេតុផលសុខភាព។ អតីតនាយកមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លង (CDC) របស់អាមេរិក៥រូប រិះគន់វិធានការបញ្ចប់ការរាតត្បាតវីរុសកូរ៉ូណា។ រុស្ស៊ីស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការបុករថយន្តយោធានៅប្រទេសស៊ីរី និងព័ត៌មានអន្តរជាតិផ្សេងទៀត៕