ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៨ កក្កដា​ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ចោទ​សួរ​ប្រភព​ថវិកា​និង​រចនា​សម្ព័ន្ធ​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ក្នុង​សំណុំ​រឿង​តវ៉ា​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន។ មន្រ្តី​ថា ទឹក​ទន្លេ​មេគង្គ​កម្ពុជា​ហក់​ឡើង​ខ្លាំង ខណៈ​​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្នែក​ខាង​លើ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ប្រធានាធិបតី Biden ថា កងកម្លាំង​សហរដ្ឋ​អាមេរិក​​នៅ​អ៊ីរ៉ាក់​នឹង​បន្ដ​នៅ​ទីនោះ តែ​ត្រូវ​ប្ដូរ​តួនាទី។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​និយាយ​ពី​ការ​តាំងចិត្ត​ធ្វើឲ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ចិនប្រកប​ដោយ​ស្ថិរភាព​និង​ផ្លែផ្កា​។ មនុស្ស​ដំបូង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង។ លោកប្រធានាធិបតី Biden ស្ដារ​គំនិត​ផ្ដួចផ្ដើម​ធុរកិច្ច​នៅ​អាហ្វ្រិក​របស់​អតីត​ប្រធានាធិបតី​លោក Trump និង​សម្លឹង​មើល​គម្រោង​ឌីជីថល​នា​ពេល​អនាគត។ សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​បន្ត​សភា​ទុយណេស៊ី៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៨ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មេឃុំ​និរាករណ៍​លិខិត​ស្នាម​បញ្ជាក់​ប្លង់ដី​ក្នុង​តំបន់​អភិរក្ស​ជា​បន្តបន្ទាប់ នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​ការ«ខ្វះ​ការ​ទទួលខុសត្រូវ»។ អភិបាល​ខេត្ត​កំពង់ស្ពឺ​ថា អាជ្ញាធរ​ដុត​បំផ្លាញ​សាច់​ក្របី​មក​ពី​ឥណ្ឌា​ដែល​រក​ឃើញ​មាន​វីរុស​កូរ៉ូណា ទោះ​មាន​ការ​តវ៉ា​ពី​ស្ថានទូត​ឥណ្ឌា។ វ៉ាក់សាំង Johnson&Johnson ជំនួយ​អាមេរិក​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។ ខ្សែ​ភាពយន្ត​ខ្មែរ​​បែប​ប្រឌិត​វិទ្យាសាស្ត្រ «Karmalink» នឹង​ចាក់​បញ្ចាំង​​ក្នុង​ពិធី​បើក​កម្មវិធី​វាយតម្លៃ​ភាពយន្ត​អន្តរជាតិ​​ក្រុង Venice។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden​ ថា​ ​រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ការ​បោះ​ឆ្នោត​របស់​អាមេរិក​ឆ្នាំ​២០២២។ សហរដ្ឋ​អាមេរិក​បារម្ភ​អំពី​កំណើន​នុយក្លេអ៊ែរ​បន្ទាប់ពី​មាន​របាយ​ការណ៍​ថ្មី​អំពី​ធុង​នុយក្លេអ៊ែរ​ថ្មី​របស់​ចិន។ សេតវិមាន​ពិចារណា​កំណត់​ឲ្យ​បុគ្គលិក​សហព័ន្ធ​ចាក់​វ៉ាក់សាំង។ កីឡាការិនី​អាមេរិក​ឈ្នះ​មេដាយមាស​សម្រាប់​ក្បាច់​ហែល​ទឹក​សេរី​នៅ​អូឡាំពិក។ កីឡាកាយ​សម្ព័ន្ធ​អាមេរិក​នាង ​Simone Biles ដកខ្លួន​​ពី​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ៕

XS
SM
MD
LG