កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាផ្អាកជើងហោះហើរពីម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ក្រោយពីម៉ាឡេស៊ីថា កម្ពុជាអាចក្លាយច្រកធ្វើដំណើរក្នុងគ្រាកូវីដ១៩។ របាយការណ៍អង្គការសិទ្ធិមនុស្ស៖ ទីក្រុងភ្នំពេញនឹងប្រឈមជំនន់ទឹកភ្លៀងខ្លាំងជាងមុន បើបាត់បឹងទំពុន។ ព័ត៌មានអន្តរជាតិវិញមានដូចជា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់អាមេរិកត្រូវសាកល្បងដំណាក់កាលចុងក្រោយលើអ្នកស្ម័គ្រចិត្ត ៣០.០០០នាក់។ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកធ្វើតេស្តឃើញវិជ្ជមានមានជំងឺកូវីដ១៩។ ការឆ្លងរីករាលដាលជាលើកទីពីរនៃជំងឺកូវីដ១៩ ធ្វើឲ្យតំបន់ជាច្រើននៅអាស៊ីត្រូវផ្អាកដំណើរការជាថ្មី។ អ៊ីរ៉ង់បញ្ជូននាវាចម្បាំងរូបចម្លងមួយទៅសមុទ្រដែលមានភាពតានតឹងកើនឡើងជាមួយអាមេរិក។ នាយករដ្ឋមន្ត្រីអង់គ្លេសទទូចឲ្យពលរដ្ឋហាត់ប្រាណសម្រកទម្ងន់ដើម្បីការពារពីជំងឺកូវីដ១៩។ ការខ្វែងគំនិតគ្នារវាងតៃវ៉ាន់ និងសហភាពអឺរ៉ុប បង្ហាញឱ្យឃើញពីបញ្ហានៅក្នុងការបើកព្រំដែនឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩។ ពលរដ្ឋកាណាដាច្រើនលើសលប់គាំទ្រការបន្ដបិទព្រំដែនជាមួយសហរដ្ឋអាមេរិក៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា មន្រ្តីកម្ពុជាការពារកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនថា ផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជា។ រដ្ឋាភិបាលអនុញ្ញាតលំហាត់ប្រាណតាមទីសាធារណៈ ខណៈរឹតបន្តឹងខ្លាំងលើសេវាកម្សាន្តនៅតាមក្លឹបរាត្រី។ កសិករនៅខេត្តព្រៃវែងងាកពីការធ្វើស្រែទៅចិញ្ចឹមត្រី ចំពេលចិនបើកទីផ្សារ។ ព័ត៌មានអន្តរជាតិវិញមានដូចជា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនពីរនឹងសាកល្បងលើមនុស្សចំនួន ៣ ម៉ឺននាក់។ លោក Trump ថា សហរដ្ឋអាមេរិក «កំពុងធ្វើបានល្អ» ក្នុងកិច្ចការបង្កើតវ៉ាក់សាំងកូវីដ១៩។ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ត្រូវបានតុលាការសម្រេចថាមានកំហុសពីបទប្រព្រឹត្តអំពើពុករលួយ។ លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកូរ៉េខាងជើងថា មិនមានសង្គ្រាមទៀតទេដោយសារតែអាវុធនុយក្លែអ៊ែរបស់ខ្លួនធានាសុវត្ថិភាពនិងអនាគតរបស់កូរ៉េខាងជើង។ ហុងកុងចេញបំរាមមិនឲ្យពលរដ្ឋលើសពី២នាក់ជួបជុំគ្នា។ ចិនផ្អាកកិច្ចព្រមព្រៀងបត្យាប័នទីក្រុងហុងកុងជាមួយកាណាដា អូស្ត្រាលី និងចក្រភពអង់គ្លេស។ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ២៦ នាក់ ត្រូវគេរកឃើញថាបានលាក់ខ្លួននៅលើកោះតូចមួយក្នុងប្រទេសម៉ាឡេស៊ី។ កូរ៉េខាងជើងបង្កើនវិធានការការពារជំងឺកូវីដ១៩ បន្ទាប់ពីមានករណីសង្ស័យឆ្លងជំងឺនេះមួយករណី និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕