ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៨ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា វៀតណាម​ថា​ មាន​វីរុស​កូវីដ​បម្លែង​ថ្មីប្រភេទ​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាង​ត្បូង រក​ឃើញ​ចេញ​ពី​កម្ពុជា។ កម្ពុជា​ហាម​អ្នក​ធ្វើ​ដំណើរ​ពី​ឥណ្ឌា​ចូល​កម្ពុជា​មួយ​រយៈ ដោយសារ​បារម្ភ​ការ​ឆ្លង​រាលដាល​វីរុស​កូវីដ​១៩​បម្លែង​ខ្លួន​ថ្មី។ ពលរដ្ឋ​បារម្ភ​ខ្លាំង​ពី​សន្តិសុខ​ស្បៀង​និង​បំណុល ខណៈ​ការ​បិទ​ខ្ទប់​ក្រុង​បន្ត​មួយ​សប្តាហ៍​ទៀត។ លោក ហ៊ុន សែន ចង់​ឃើញ​ការ​បែង​ចែក​វ៉ាក់សាំង​កូវីដ​១៩ ​ដោយ​សមធម៌ ខណៈ​កម្ពុជា​ចាក់​វ៉ាក់​សាំង​បាន​​ច្រើន​ជាងប្រទេស​អាស៊ាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ឥណ្ឌា​ទទួល​​​បាន​ជំនួយ​បរិក្ខារ​ពេទ្យ​ដ៏​ចាំបាច់ ខណៈ​អត្រា​ឆ្លង​ជំងឺកូវីដ​១៩ ​បន្ត​កើន​ខ្ពស់។ បណ្តា​រដ្ឋ​នៅ​​​ភាគ​ខាង​​ត្បូង​​និង​ខាង​លិច​សហរដ្ឋ​អាមេរិក​ នឹង​​កើន​អាសនៈ​រដ្ឋសភា ក្រោយ​លទ្ធផល​ជំរឿន​​ពលរដ្ឋ។ អតីត​ប្រធានាធិបតី​​​អាមេរិក​លោក Obama ​ស្នើ​ឲ្យ​ពិភពលោក​បដិសេធ​របប​យោធា​មីយ៉ាន់ម៉ា​ និង​ព្រមាន​ថា​ប្រទេស​នេះ​អាច​ក្លាយ​ជា​​«រដ្ឋ​បរាជ័យ»​​មួយ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៨​ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី ចោទ​ថា​បំពាន​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩។ លោក ហ៊ុន សែន បញ្ជា​ឲ្យ​​ពេទ្យ​កង​ទ័ព​ចាក់​វ៉ាក់​សាំង​ដល់​ពលរដ្ឋ​ក្នុង​«​តំបន់​ក្រហម​»។ មន្រ្តី​ក្រសួង​ការងារ​ថា កម្មករ​​ប្រមាណ​ ១.៧០០​ នាក់​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​ព្រឹត្តិ​ការណ៍​ ២០ ​កុម្ភៈ។ ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តីពី​សិទ្ធិ​ជន​ពិការ​មិន​ស្រប​បទដ្ឋាន​អន្តរជាតិ។ ពលរដ្ឋ​«តំបន់​ក្រហម»​ប្រឈម​ទាំង​កង្វះ​ស្បៀង​និង​បញ្ហា​ផ្លូវ​ចិត្ត​ ក្រោម​វិធានការ​បិទ​ខ្ទប់​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ទាំងស្រុង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​ផ្តល់​ជំនួយ​បារម្ភ​ពី​រលក​ជំងឺ​កូវីដ១៩​ លើក​ទី ៣ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្រោយ​រដ្ឋប្រហារ។ របាយការណ៍​អំពី​តួនាទី​របស់​បារាំង​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា ​មិន​បាន​បញ្ចប់​អតីតកាល​ដ៏​ខ្មៅ​ងងឹត​ទេ។ លោក Biden នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​ទាំង​ពីរ​ថ្នាក់​នៅ​យប់​ថ្ងៃ​ពុធ​នេះ។ មជ្ឈមណ្ឌល CDC ថា អ្នក​ចាក់​វ៉ាក់សាំង​កូវីដ១៩ អាច​មិន​ពាក់​ម៉ាស់​បាន​នៅ​ពេល​ជួបជុំ​មនុស្ស​មិន​សូវ​ច្រើន​នៅ​ខាង​ក្រៅ។ រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា​ប្រាប់​អាស៊ាន​ថា ខ្លួន​នឹង​មិន​ចរចា​ទេ បើ​អ្នក​ទោស​នយោបាយ​ទាំង​អស់​មិន​ត្រូវ​បាន​ដោះលែង៕

XS
SM
MD
LG