កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ២៨ មីនា៖ លោក ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលនឹងរៀបចំឱ្យមានមន្ត្រីកសិកម្មតាមឃុំ
ព័ត៌មាននៅថ្ងៃនេះមានដូចជា កង្វល់រឿងធនាគាររសាត់ជុំវិញពិភពលោក។ គណបក្សភ្លើងទៀនចាត់ទុកការចាប់សកម្មជន«ជាការគំរាមកំហែងថ្មី» នៅមុនការបោះឆ្នោត។ លោក ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលនឹងរៀបចំឱ្យមានមន្ត្រីកសិកម្មតាមឃុំ និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ២៨ មីនា៖ ប្រទេសបេឡារុសនិយាយថាសម្ពាធពីបស្ចិមប្រទេសបាននាំឱ្យខ្លួនទទួលដាក់អាវុធនុយក្លេអ៊ែររុស្ស៊ី
ព័ត៌មាននៅថ្ងៃនេះមានដូចជា សភាកម្ពុជាអនុម័តសន្ធិសញ្ញាកំណត់ព្រំដែនជាមួយប្រទេសឡាវ ដែលសម្រេចបាន៨៦% រួចហើយ។ ប្រទេសបេឡារុសនិយាយថាសម្ពាធពីបស្ចិមប្រទេសបាននាំឱ្យខ្លួនទទួលដាក់អាវុធនុយក្លេអ៊ែររុស្ស៊ី និងព័ត៌មានផ្សេងៗទៀត៕