កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៨ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ផែនការចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា៖ ក្រុមអាទិភាព លក្ខខណ្ឌសុខភាព និងកន្លែងចែកចាយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណបក្សប្រឆាំងក្នុងប្រទេសរុស្សីប្រឈមនឹងអនាគតមួយ ដែលគ្មានមេដឹកនាំ។ ជំងឺកូវីដ១៩ និងភាពតានតឹងនយោបាយបង្កើនការរើសអើងប្រឆាំងចិនក្នុងប្រទេសអូស្ត្រាលី។ ឥណ្ឌានិងសហរដ្ឋអាមេរិក សន្យាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដោយផ្តោតលើប្រទេសចិន៕
ព័ត៌មានពេលរាត្រី៖ ២៨ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងស្លាប់ដោយសារកូវីដ១៩ ក្នុងអំឡុងពេលវ៉ាក់សាំងចេញលើកដំបូង។ មរណភាពកូវីដ«ដំបូង»នៅកម្ពុជា៖ គ្រួសាររំឭកវេលាចុងក្រោយនិងការចងចាំ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយកើនឡើងបន្តិចម្តងៗនៅទូទាំងពិភពលោក។ ការដាក់ពាក្យសុំប្រាក់ជំនួយពេលគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនឡើងកាលពីសប្តាហ៍ទី ២ នៃខែមីនា។ នៅកូរ៉េខាងត្បូង កម្មវិធីប្រាក់ចំណូលមូលដ្ឋានទទួលបានការគាំទ្រក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩។ រដ្ឋអូស្ត្រាលីនឹងស៊ើបអង្កេតពីផលប៉ះពាល់នៃការធ្វើអាណានិគមលើជនជាតិដើម។ ទ្វេគ្រោះរបស់ប្រទេសតូច៖ ប្រទេសអៀរឡង់ពិនិត្យមើលជាថ្មីនូវទំនាក់ទំនងជាមួយប្រទេសចិន។ កង្វះខាតបន្ទះអេឡិចត្រូនិក Semiconductor ក្នុងពិភពលោក ធ្វើឱ្យតៃវ៉ាន់មានអំណាចចរចាបន្ថែមជាមួយនឹងអាមេរិក៕