កម្មវិធីវិទ្យុ
០៥:០០ - ០៥:៣០
ព័ត៌មានពេលព្រឹក ២៨ វិច្ឆិកា៖ ហេតុផលដែលលោក គីម ជុងអ៊ុន បង្ហាញមុខកូនស្រីក្នុងពេលបាញ់មីស៊ីលឆ្លងទ្វីប
ព័ត៌មានថ្ងៃនេះមានដូចជា ហេតុផលដែលលោក គីម ជុងអ៊ុន បង្ហាញមុខកូនស្រីក្នុងពេលបាញ់មីស៊ីលឆ្លងទ្វីប។ បទសម្ភាសជាមួយលោក ប៉ាល់ ចំរើន អ្នកស្រាវជ្រាវជំនាញផ្នែកសុខភាពសាធារណៈអំពី «បញ្ហាផ្លូវចិត្ត និងគុណភាពជីវិតរបស់ពលករចំណាកស្រុក» ៕
២០:៣០ - ២១:៣០
ព័ត៌មានពេលរាត្រី ២៨ វិច្ឆិកា៖ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថា ការបារម្ភរហូតរឹបអូសទ្រព្យសម្បត្តិគឺ«មិនសមហេតុផល»
ព័ត៌មានថ្ងៃនេះមានដូចជា អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថា ការបារម្ភរហូតរឹបអូសទ្រព្យសម្បត្តិគឺ«មិនសមហេតុផល»។ ក្រសួងការពារជាតិអង់គ្លេសថា រុស្ស៊ីខ្វះកម្លាំងទ័ពដែលមានគុណភាព ក្នុងការដណ្តើមយកតំបន់ប្រទាញប្រទង់ពីអ៊ុយក្រែននិងព័ត៌មានផ្សេងៗទៀត៕