កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៨ វិច្ឆិកា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងទទូចដល់លោក Trump និង លោក Biden ឲ្យស្រុះស្រួលគ្នាពេលជំងឺកូវីដ១៩កើនខ្លាំង។ ស៊ុយអែតប្រកាសបិទស្ថានទូតប្រចាំកម្ពុជានៅចុងឆ្នាំ២០២១ ខណៈបារម្ភអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ព័ត៌មានអន្តរជាតិវិញអំពីមូលហេតុដែលម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមចូលចិត្តលោក Biden ជាងចិនចូលចិត្តលោក៕
ព័ត៌មានពេលរាត្រី៖ ២៨ វិច្ឆិកា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំងទទូចដល់លោក Trump និង លោក Biden ស្រុះស្រួលគ្នាពេលកូវីដ១៩កើនខ្លាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា ចិនជំរុញឱ្យដាក់គោលគំនិតរបស់លោក ស៊ី ជីនពីងទៅក្នុងកម្មវិធីសិក្សាមហាវិទ្យាល័យ។ ចក្រភពអង់គ្លេសប្រកាសបង្កើនការចំណាយវិស័យការពារប្រទេស។ កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» សហការជាមួយវេទិកាអនាគត Future Forum ស្តីអំពី «សក្តានុពលទីក្រុងភ្នំពេញនិងធនធានមនុស្សក្នុងការធ្វើការទូតសេដ្ឋកិច្ច»៕