ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៨ តុលា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន សមាជ​បក្ស​ភ្លើងទៀន នឹង​សម្រេច​ថា​នឹង​ចូលរួម​ការបោះឆ្នោត​ឃុំសង្កាត់ ឬ​អត់។ អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក​ថា វិធានការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ អាច​បង្ក​ហានិភ័យ​ដល់​សិទ្ធិ​ពលរដ្ឋ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការឈានជើង​ចូល​របស់​ចិន​ក្នុង​វិស័យ​ឌីជីថល​នៅ​ទ្វីបអាហ្រ្វិក ធ្វើឲ្យ​អ្នកជំនាញ​ព្រួយ​បារម្ភ។ ការផ្តើម​គំនិត​ថ្មី​របស់​ក្រសួង​យុត្តិធម៌ នឹង​ប្រយុទ្ធ​​ប្រឆាំង​ការរើសអើង​ខាង​ការសុំ​ខ្ចី​ប្រាក់។ អូស្ត្រាលីត្រូវបាន​សុំ​ឱ្យ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​យោធា​ជាមួយ​តៃវ៉ាន់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៨ តុលា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន បុគ្គលិក​ប៉ុស្តិ៍​ទូរទស្សន៍ CNC ស្នើសុំ​អន្តរាគមន៍​ពី​សហភាព​ការងារ​កម្ពុជា​ដើម្បី​ការពារ​អត្ថប្រយោជន៍។ អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍៖ ការងើប​ឡើងវិញ​នៃ​អាជីវកម្ម​ទេស​ចរណ៍ រំពឹង​លើ​ការសាកល្បង​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី ​«ស្ថានភាព​កសិករ​កម្ពុជា​ ក្រោម​សម្ពាធ​កូវីដ​និង​ការធ្វើ​ចំណាកស្រុក»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Biden ទំនង​ជានឹង​ទៅ​ចូលរួម​កិច្ចប្រជុំ COP26 ដោយ​គ្មាន​កិច្ចព្រមព្រៀង​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស G-20 ប្រឈម​នឹង​វិសមភាព​វ៉ាក់សាំង។ ប្រធានាធិបតី​តៃវ៉ាន់​បញ្ជាក់​ប្រាប់ CNN ថា ទាហាន​អាមេរិក ហ្វឹកហាត់​ទាហាន​នៅ​​កោះ​តៃវ៉ាន់។ សហរដ្ឋ​អាមេរិក ផ្តល់​វ៉ាក់សាំង​ចំនួន ៤,៨ លាន​ដូស​ដល់​ប្រទេស​៤​នៅ​ទ្វីប​អាហ្វ្រិក។ ឥណ្ឌារិះគន់​ច្បាប់​ថ្មី​ស្តីពី​ព្រំដែន​គោក​របស់​ចិន។ បេសកជន​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ចុះ​ចេញ​ពី​តំណែង៕

XS
SM
MD
LG