ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៨​ តុលា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អតីត​អ្នក​ការ​ទូត​សិង្ហបុរី៖ អាស៊ាន​គួរ​ពិចារណា​ដក​កម្ពុជា​និង​លាវ​ចេញ។ តុលាការ​កំពូល សម្រេច​ឲ្យ​បន្ត​ស៊ើបអង្កេត​លើ​អតីត​អ្នកកាសែត​អាស៊ី​សេរី​ក្នុង​ករណី​ចារកម្ម។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​មាន​អាយុ ៧៥ ឆ្នាំ​នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ​នេះ។ និយតករ​អាមេរិក​​ថា ​ឱសថ​សាក​ល្បង​មួយ​​​​​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩ ​​​មិន​មាន​ប្រសិទ្ធភាព​ទេ​​​ ខណៈ​ប្រទេស​កំពុង​​ប្រឈម​ករណី​ឆ្លង​​​ថ្មី​ដែល​កំពុង​កើនឡើង។ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​​រក្សាទុក​សេចក្តី​សម្រេច​​​​តម្រូវ​ឲ្យ​​សន្លឹក​ឆ្នោត​តាម​​ប្រៃសណីយ៍​​​ទៅ​ដល់​មន្ត្រី​​រដ្ឋ Wisconsin ត្រឹម​ថ្ងៃ​បោះឆ្នោត។ មនុស្ស​រាប់​ពាន់​នាក់​​នៅ​រដ្ឋ Californiaភៀសខ្លួន​​ចេញ​ពី​ផ្ទះ​​ ដោយ​សារការ​រាល​ដាលនៃ​​​ភ្លើង​ឆេះ​ព្រៃ។ ក្រុម​បាតុករ​អាវ​លឿង​ក្នុង​ប្រទេស​ថៃ​ បង្ហាញ​ការ​គាំទ្រ​ចំពោះ​ព្រះ​មហាក្សត្រ។ នាយករដ្ឋមន្រី្ត​ម៉ាឡេស៊ី​ ទទួល​បាន​ការ​គាំ​ទ្រ​​ពី​អតីត​គណបក្ស​កាន់​អំណាច។ ករណី​ផ្ទុះ​ក្នុង​​សាលា​សាសនា​អ៊ីស្លាម​​មួយ​កន្លែង​នៅ​​​ប្រទេស​ប៉ាគីសា្ថន​ សម្លាប់​មនុស្ស​យ៉ាង​តិច​​៨​នាក់ និង​របួស​ជា​ច្រើន​នាក់៕​  

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៨ តុលា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​បង្ហាញ​ជំហរ​ផ្សេងគ្នា​លើ​គោល​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump ​ជាមួយ​ប្រទេស​ផ្តាច់ការ។ គ្រួសារ​ចាត់​ទុក​ការ​ចោទប្រកាន់​«អយុត្តិធម៌» ក្នុង​ករណី​សកម្មជន​បក្ស​ប្រឆាំង​ត្រូវចាប់​ខ្លួន​មិន​ឲ្យ​តវ៉ា​មុខ​ស្ថានទូត​ចិន។ អ្នកជំនាញ​ស្នើ​ចិន​បង្ហាញ​ទិន្នន័យ​ទន្លេ​មេគង្គ​បន្ថែមទៀត។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កាល​ពី​ថ្ងៃ​អង្គារ បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Trump និង​លោក Biden ប្រឹង​បន្ត​ឃោសនា​បោះឆ្នោត​នៅ​តាម​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង។ អង្គការ​សុខភាព​ពិភពលោក​ថា រយៈពេល ៧ ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​អង្គារ មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ជិត ៣ លាន​ករណី។ មនុស្ស ២ នាក់​ស្លាប់ ២៦ នាក់​ទៀត​បាត់​ខ្លួន នៅពេល​ព្យុះ​ទីហ្វុង Molave បោកបក់​ចំ​ប្រទេស​វៀតណាម។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ចិន​ជា «អ្នក​កេង​ប្រយោជន៍» ពី​ប្រទេស​ស្រីលង្កា។ ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ជំរុញ​ឲ្យ​សភា​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២១៕

XS
SM
MD
LG