កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកបន្តជំរុញកម្ពុជាឲ្យគោរព«គោលការណ៍រួម»នៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជនភៀសខ្លួននយោបាយហុងកុងដែលចង់ជិះទូកទៅតៃវ៉ាន់ប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ។ ជនភៀសខ្លួនចិនភ័យខ្លាចពេលប្រទេសថៃសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយចិន៕
ព័ត៌មានពេលរាត្រី៖ ២៧ កញ្ញា ២០២០
ព័ត៌មានសំខាន់ៗមានដូចជា សហរដ្ឋអាមេរិកបន្តជំរុញកម្ពុជាឲ្យគោរព «គោលការណ៍រួម» នៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ទាហានមីយ៉ាន់ម៉ាដែលផ្ដាច់ខ្លួនសារភាពក្នុងវីដេអូអំពីការសម្លាប់រង្គាល។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburgស្លាប់ក្នុងអាយុ ៨៧ ឆ្នាំ។ លោក Trump និយាយផ្ទុយពីនាយកCDC ទាក់ទិននឹងរឿងវ៉ាក់សាំង និងម៉ាស់។ និយោជកក្នុងប្រទេសវៀតណាមជួយថវិកាដល់ការថែទាំកុមារដើម្បីបង្កើតផលិតភាព។ លោក Trump និងលោក Biden ធ្វើការឃោសនាបោះឆ្នោតផ្ទុយគ្នា។ សាស្ត្រាចារ្យច្បាប់ចិនដែលគេបញ្ឈប់ពីការងារដោយសារការបញ្ចេញមតិ ទទួលបានការងារថ្មីនៅសាកលវិទ្យាល័យ Harvard៕