កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា មន្រ្តីថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននឹងត្រូវអនុម័តកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ សាលាឧទ្ធរណ៍បង្គាប់ឱ្យបន្តឃុំខ្លួនលោក រ៉ុង ឈុន ខណៈមានសម្រែកអ្នកតវ៉ា។ ព័ត៌មានអន្តរជាតិវិញមានដូចជា មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិកប្រកាសបន្ធូរបន្ថយការតម្រូវឲុ្យធ្វើតេស្តរកកូវីដ១៩។ មន្ត្រីការទូតជាន់ខ្ពស់អាមេរិកធ្វើទស្សនកិច្ចនៅរុស្ស៊ីដើម្បីពិភាក្សាបញ្ហាបេឡារុសនិងការបំពុលមេដឹកនាំប្រឆាំងរុស្ស៊ី។ វៀតណាមពិចារណាប្តឹងទៅតុលាការអន្តរជាតិប្រសិនជម្លោះដែនសមុទ្រជាមួយចិនមិនអាចដំណោះស្រាយតាមការទូតបាន។ អាមេរិកកំណត់បុគ្គលនិងក្រុមហ៊ុនចិនដែលពាក់ព័ន្ធសកម្មភាពក្នុងតំបន់សមុទ្រចិនខាងត្បូង។ ទឹកជំនន់សម្លាប់មនុស្សជាង៧០នាក់ក្នុងប្រទេសអាហ្វហ្កានីស្ថាន។ សមាជិកព្រឹទ្ធសភាសំខាន់ៗថា នយោបាយអាមេរិកចំពោះប្រទេស Venezuela ទទួលបរាជ័យ៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលចែករំលែកសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាដែលអ្នកជំនាញអាមេរិកចូលរួមផ្តល់យោបល់។ អាជ្ញាធរខេត្តកណ្តាលថា យោធាវៀតណាមសង់ជម្រកថ្មីនៅព្រំដែន។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «បញ្ហាប្រឈមរបស់ពលករចំណាកស្រុកខ្មែរនៅក្នុងប្រទេសថៃ ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ភរិយាលោកប្រធានាធិបតី Trump ចេញមុខថ្លែងនៅយប់ទី២នៃសន្និបាតជាតិគណបក្សសាធារណរដ្ឋ។ លោក Pence រិះគន់លោក Biden រឿងថវិកាសម្រាប់ស្ថាប័នប៉ូលិស ចំពេលមានភាពចលាចលជាតិសាសន៍នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមអ្នកស្រាវជ្រាវព្រមានថា ផ្សែងមកពីការឆេះព្រៃតំបន់អាម៉ាហ្សូននៃប្រទេសប្រេស៊ីល អាចបង្កើនអត្រាការស្លាប់ដោយសារជំងឺជំងឺកូវីដ១៩។ ទាំងលោក Biden និងលោក Trump បានថ្កោលទោសទង្វើរបស់ចិនចំពោះជនជាតិ ភាគតិច Uighurs កាន់សាសនាឥស្លាម។ បេសកជនប៉ូឡូញស្នើរុស្ស៊ីនិងបស្ចិមប្រទេសឲ្យសហការគ្នាលើបញ្ហាប្រទេសបេឡារុស។ បុគ្គលិកសុខាភិបាលប៉េរូ តវ៉ានឹងកង្វះឧបករណ៍ការពារក្នុងពេលព្យាបាលអ្នកជំងឺកូវីដ ១៩៕