កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៧ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជានឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ក្មេងចំទង់នៅសប្តាហ៍នេះ ខណៈលោក ហ៊ុន សែន ថា«កុំឲ្យមានការបារម្ភ»។ សមត្ថកិច្ចខេត្តព្រះសីហនុឃាត់នាវាមួយគ្រឿងដឹកជនជាតិចិន៣៦នាក់«ចូលកម្ពុជាខុសច្បាប់»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ទីក្រុងហូជីមិញស្ថិតក្រោមបម្រាមគោចរពេលយប់ ខណៈករណីឆ្លងជំងឺកូវីដកើនឡើងនៅវៀតណាម។ ក្រុមមន្ត្រីថា ឥណ្ឌាត្រៀមខ្លួនរួចរាល់ដើម្បីពិភាក្សាពីបញ្ហាសិទ្ធិមនុស្សជាមួយអាមេរិក។ ចិនចោទប្រកាន់សហរដ្ឋអាមេរិកពីការបង្កើត«សត្រូវតាមការស្រមើស្រមៃ»ក្នុងអំឡុងពេលនៃការកិច្ចប្រជុំជាន់ខ្ពស់។ សមាជិកសភាបារាំងអនុម័តសេចក្តីព្រាងច្បាប់ដែលតម្រូវឲ្យបុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងនិងមានបណ្ណសុខភាព។ ធនាគារពិភពលោកថា រដ្ឋប្រហារ និងជំងឺកូវីដ១៩ធ្វើឲ្យសេដ្ឋកិច្ចមីយ៉ាន់ម៉ារួមតូចជាងមុន១៨%៕
ព័ត៌មានពេលរាត្រី៖ ២៧ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលអនុញ្ញាតក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងកូវីដ១៩ទទួលស្គាល់ដោយ WHO។ មន្រ្តីថា ទឹកទន្លេមេគង្គកម្ពុជាហក់ឡើងខ្លាំង ខណៈភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើ។ កម្ពុជារកឃើញវីរុសបំប្លែងថ្មី Delta (ដែលតា) លើពលរដ្ឋក្នុងសហគមន៍ នាំឲ្យព្រួយបារម្ភការឆ្លងរហ័សបន្ថែមទៀត។ ត្រីជាប្រភពអាហារូបត្ថម្ភមិនអាចខ្វះបានសម្រាប់កម្ពុជា និងជាគន្លឹះទប់ស្កាត់ការខ្វះអាហារូបត្ថម្ភនិងសន្តិសុខស្បៀងអាហារ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កូរ៉េខាងជើងទាក់ទងឡើងវិញជាមួយកូរ៉េខាងត្បូង។ ការបែកបាក់នយោបាយអាមេរិកកាន់តែធំ ខណៈសក្ខីកម្មអំពីការវាយប្រហារសភាអាមេរិកចាប់ផ្តើម។ នាយករដ្ឋមន្ត្រីស្ត្រីសាម័រទី១ ឡើងកាន់តំណែងបន្ទាប់ពីវិបត្តិរដ្ឋធម្មនុញ្ញ។ ព្រឹទ្ធសភាអនុម័តការតែងតាំងលេខាធិការថ្មីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក។ អតីតសមាជិកព្រឹទ្ធសភាអាមេរិលោក Enzi ស្លាប់បន្ទាប់ពីគ្រោះថ្នាក់ជិះកង់។ កម្មវិធីព័ត៌មានអវកាសខែនេះស្តីពីមហាសេដ្ឋីទៅលំហអាកាស តុល្យភាពកាបូន និងជីវិតលើភពព្រះអង្គារ៕