ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​មាន កម្ពុជា​ប្រឈម​ជម្រើស​យុទ្ធសាស្ត្រ​ពេល​សហរដ្ឋ​អាមេរិក​ចូល​កៀក​វៀតណាម។ មន្រ្តី​អាមេរិក​សន្យា​ថា ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នឹង​មាន​សន្តិសុខ​សុវត្ថិភាព​ជាទីបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​អាមេរិក។ របាយការណ៍​របស់​សហរដ្ឋអាមេរិក​អំពី​ការ​ចាយវាយ​បង្ហាញ​ឲ្យ​ឃើញ​ពី​យុទ្ធនាការ​ឃោសនា​ជា​សាកល​របស់​ចិន។ អ្នកវិភាគ​ថា ការ​តែងតាំង​ជនជាតិ​អាមេរិកាំង​ជា​នាយកប្រតិបត្តិ TikTok នឹង​មិន​ជួយ​ដល់​មុខ​មាត់​របស់​ក្រុមហ៊ុន​នេះ​នៅ​សហរដ្ឋ​អាមេរិក​ទេ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចិ​ន​ស្នើ​ឲ្យ​កម្ពុជា​បង្កើត​សួន​កសិឧស្សាហកម្ម​ ខណៈ​ប្រទេស​ទាំងពីរ​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី មុន​ថ្ងៃ EBA ត្រូវ​ដក។ របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស៖ ទីក្រុង​ភ្នំពេញ​នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង​ខ្លាំង​ជាង​ជាងមុន បើសិន​បាត់​បឹង​ទំពុន។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ផ្ទេរ​សមត្ថកិច្ច​ផ្តល់​សេវាបណ្ណ​គ្រួសារ​និង​ស្នាក់​នៅ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​​ក្នុង​ទីក្រុង​ចេនឌូ​នៃ​ប្រទេស​ចិន បិទ​ទ្វា​រតាម​បញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​អាមេរិក​នឹង​បង្ហាញ​សំណើ​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Trumpបង្ហាញ​ការ​គាំទ្រខ្លាំង​ចំពោះ​ការ​ពាក់ម៉ាស់។ វៀតណាម​កំពុង​ជម្លៀស​អ្នក​ទេសចរ​ចេញពី​តំបន់​ដែល​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី។ សព​របស់​លោក John Lewis នឹង​ត្រូវ​តម្កល់​ជា​សាធារណៈ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ស្រ្តី​ជនជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​រង​ការ​ចោទប្រកាន់​ថា​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​ភេរវកម្ម​អាល់កៃដា។ មេដឹកនាំ​សាសនា​នានា​នៅ​មីយ៉ាន់ម៉ា​អំពាវនាវ​ឱ្យ​មាន​សន្តិភាព នៅ​ចំ​ពេល​ដែល​កាន់​តែ​មាន​ភាព​ចលាចល៕

XS
SM
MD
LG