កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៧ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកវិភាគចោទសួរអំពីថាតើហេតុអ្វីវៀតណាមបង្កើតកងជីវពលសមុទ្រថ្មីក្បែរដែនទឹកកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកយកព័ត៌មានរៀបរាប់ថាការធ្វើជាអ្នកកាសែតនៅមីយ៉ាន់ម៉ា គឺជាការទទួលយកគ្រោះថ្នាក់។ រដ្ឋបាលលោក Biden និងសមាជិកសភាអាមេរិកប្រឈមនឹងការគំរាមកំហែងពីក្រុមជ្រុលនិយមក្នុងប្រទេស៕
ព័ត៌មានពេលរាត្រី៖ ២៧ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា សកម្មជនបរិស្ថានវ័យក្មេងនៃក្រុមមាតាធម្មជាតិត្រូវក្រសួងមហាផ្ទៃចោទប្រកាន់ថាចង់ផ្តួលរំលំរដ្ឋាភិបាល។ ប្រធានគ.ជ.បថ្មីថាលោកនឹងអនុវត្តតាមច្បាប់ក្រោយរដ្ឋសភាយល់ព្រមឲ្យធ្វើជាប្រធានស្ថាប័នរៀបចំការបោះឆ្នោត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា នៅអ.ស.ប បណ្តាប្រទេសសមាជិកថ្កោលទោសរបបយោធា មីយ៉ាន់ម៉ា។ ជនភៀសខ្លួនស៊ីរីនៅសូម៉ាលីរួមចំណែកផ្នែកវប្បធម៌ និងសេដ្ឋកិច្ចដល់ប្រទេសនេះ៕