កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានជាប់ឃុំខ្លួន កំពុងស្វែងរកអន្តរាគមន៍ពីសហរដ្ឋអាមេរិក ខណៈពួកគេហៅការឃុំខ្លួននិងបទចោទប្រកាន់ថា «ជារឿងនយោបាយ»។ របាយការណ៍មួយរបស់អឺរ៉ុបរកឃើញថា ព្រៃឡង់នៅកម្ពុជាកំពុងបន្តបាត់បង់គួរឲ្យព្រួយបារម្ភ ខណៈការកាប់ព្រៃឈើកើនឡើងជាង៧០ភាគរយនៅឆ្នាំ២០១៩។ របាយការណ៍ប្រចាំឆ្នាំ២០២០ស្តីពីអំពើជួញដូរមនុស្សក្នុងពិភពលោករបស់សហរដ្ឋអាមេរិក បានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់ប្រឹងប្រែងតិចតួចដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ការពន្យល់ពីបទបញ្ជានីតិប្រតិបត្តិចុងក្រោយបង្អស់ស្តីអំពីអន្តោប្រវេសន៍។ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ជាង ៩លាន ៦សែននាក់នៅទូទាំងពិភពលោក។ មេដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍ព្រមានពីការកើនឡើងនៃឧបទ្ទវហេតុនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងគ្រាវិបត្តិកូវីដ ១៩។ សេតវិមានស្នើឲ្យតុលាការកំពូលលុបចោលគម្រោងធានារ៉ាប់រងសុខភាពឈ្មោះ Obamacare ដែលមានតម្លៃទាប ទោះបីជាសហរដ្ឋអាមេរិកកំពុងមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេក្តី និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមមេដឹកនាំសហជីពនៅកម្ពុជាជំទាស់នឹងសំណើរបស់ថោកែរោងចក្រដែលសុំផ្អាកការចរចាប្រាក់ឈ្នួលកម្មករ។ ព័ត៌មានអន្តរជាតិសំខាន់ៗអំពីតំបន់អាស៊ី និងពិភពលោកមានដូចជា ការបិទហាងកាហ្វេដ៏ល្បីឈ្មោះមួយនៅម៉ាឡេស៊ី បង្ហាញឲ្យឃើញពីបញ្ហាប្រឈមរបស់អាជីវកម្មខ្នាតតូច ក្នុងគ្រាវិបត្តិសុខភាពកូវីដ១៩។ របាយការណ៍មួយព្រមានពីគ្រោះថ្នាក់ពីការរុករករ៉ែនៅបាតសមុទ្រជ្រៅ។ វិភាគ៖ តើជំងឺកូវីដ១៩ អាចធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់ចិនដោយរបៀបណា? ចិនប្រើប្រាស់ស្ពៃក្តោបដើម្បីបង្កើនការទាមទាររបស់ខ្លួននៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ ខណៈភាពតានតឹងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានកើតមានឡើង មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un រក្សាភាពស្ងៀមស្ងាត់។ ក្រុមវេជ្ជបណ្ឌិតសង្ឃឹមថា អង់ទីគ័រដែលត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ អាចព្យាបាលជំងឺកូវីដ១៩បាន៕