ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចត​ទៅ៖ ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ជំរុញ​ឲ្យ​កម្ពុជា​រឹត​បន្តឹង​វិធានការ​នៅ​តាម​ច្រក​ចូល​ប្រទេស​ឲ្យ​បាន​ហ្មត់​ចត់​ ដើម្បី​បញ្ចៀស​ការ​នាំ​ចូល​ជំងឺ​កូវីដ១៩។ ​បញ្ហា​ចម្រូង​ចម្រាស​រវាង​ក្រុមហ៊ុន​វៀតណាម​ហ័ងអាញ់ យ៉ាឡាយ​(HAGL)​និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី នៅ​តែ​មិន​ទាន់​ដោះស្រាយចេញ​។ ទូត​ខ្មែរ​នៅ​ថៃ​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ ក្នុង​ពេល​ថៃ​ពន្យារ​ពេល​គ្រា​អាសន្ន​១​ខែ​ទៀត។ រដ្ឋាភិបាល​កម្ពុជា​គ្រោង​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩ ចាប់​ពី​ខែ​មិថុនា ដែល​ផ្ដោត​លើ​គ្រួសារ​​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ​«ដែល​មាន​បណ្ណ​សមធម៌»​ទូទាំង​ប្រទេស។ ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ អង្គការ​សុខភាព​ពិភពលោក​ WHO សម្រេច​ផ្អាក​​ប្រើ​​ថ្នាំ​គ្រុន​ចាញ់ hydroxychloroquine ក្នុង​ការ​​សាកល្បង​ព្យាបាល​​ជំងឺ​កូវីដ១៩ ដោយសារ​​ការ​សិក្សា​​ថ្មី​មួយ​រក​ឃើញ​ថា អ្នក​ជំងឺ​កូវីដ​១៩​ដែល​បាន​ប្រើ​ថ្នាំ​នេះ​​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​អ្នក​មិន​ប្រើ។​ លោក ​ត្រាំ ចង់​ប្តូរ​ទី​តាំង​សន្និបាត​គណបក្ស​សាធារណរដ្ឋ​​​ចេញ​ពី​រដ្ឋ North Carolina។ គ្រូ​បង្រៀន​កំពុង​បង្កើត​ធនធាន​អនឡាញ​ជា​ភាសា​សញ្ញា​​សម្រាប់​មនុស្ស​គរ​ថ្លង់ ក្នុង​អំឡុងពេល​មាន​ជំងឺកូវីដ១៩។ ក្រុមហ៊ុន SpaceX នឹង​​បញ្ជូន​អ្នកអវកាស​អាមេរិក​ទៅ​អវកាស​វិញ​ក្រោយ​​អង្គការ NASA ​ផ្អាក​៩​ឆ្នាំ។ លោក​ពូទីន​ពន្យារ​​ពិធី​រឭក​ខួប​៧៥​ឆ្នាំ​នៃ​ជ័យជម្នះ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ដោយ​សារ​ជំងឺ​កូវីដ១៩៕

២០:៣០ - ២១:២៨

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចត​ទៅ៖ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ថា​ អ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​ជិត​ផុត​កាល​កំណត់ អាច​នឹង​ត្រូវ​ពិចារណា​ដោះ​លែង ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​សមត្ថកិច្ច។ អ្នក​ឃ្លាំមើល​ថា សកម្មភាព​វៀតណាម​និង​ថៃ​ថ្មីៗ​នេះ​​នៅ​តាម​ព្រំដែន ​ជា​ការ​រំលោភ​បូរណភាព​កម្ពុជា។ សមត្ថកិច្ច​ចាប់​​មនុស្ស​២៧​នាក់​នៅ​កន្លែង​ជល់មាន់​និង​លេង​អាប៉ោង​ តែ​​ដោះ​លែងវិញ​ក្រោយ​ពី​«ធ្វើការ​អប់រំ ​និង​ធ្វើ​កិច្ច​សន្យា»។​ ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ​៖ ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ដល់​៣ សែន ៥ ម៉ឺន នាក់។ ទិន្នន័យ​ហ្វេសប៊ុក ជួយ​តាមដាន​មើល​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។ លោក Trump នឹង​ប្រកាស​អំពី​វិធានការ​ដ៏​ខ្លាំងក្លា​ទាក់ទិន​នឹង​សំណើ​ច្បាប់​ហុងកុង​នៅ​សប្ដាហ៍​នេះ។ ភាព​ចលាចល​នយោបាយ​នៅ​ហុងកុង​ប៉ះពាល់​ដល់​ទីផ្សារ​ភាគហ៊ុន​អាស៊ី។ ប្រធានាធិបតី​តៃវ៉ា់ន់​សន្យា​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ហុងកុង។ ប៉ូលិស​ក្រុង​ហុងកុង​បានបិទ​ជុំវិញបរិវេណ​សភា មុនពេល​ការ​បោះឆ្នោត​លើ​សេចក្តីព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ ដែល​ចាត់​ទុក​ការ​មិន​គោរព​ភ្លេង​ជាតិ​ចិន​ជា​បទឧក្រិដ្ឋ។ អង្គការ Human Rights Watch ថា ផ្ទះ ២០០ ខ្នង ​ត្រូវ​ភ្លើង​ឆេះ​នៅ​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា។ ទីភ្នាក់ងារ NASA សិក្សា​លើ​មីក្រុប​របស់​អវកាសយានិក​ដែល​មក​ពី​ស្ថានីយ៍​អវកាស ដើម្បី​ការពារ​សុខភាព​របស់​អវកាសយានិក។ ប្រទេស​ជាង​៦០ បាន​សន្យា​ផ្តល់​ប្រាក់​ប្រហែល​ ៣​​ ពាន់ ​៤ ​រយ​លាន​ដុល្លារ ដើម្បី​ជួយ​ជនភៀសខ្លួន​វ៉េណេហ្ស៊ុយអេឡា និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG