ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៧ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​​តាខ្មៅ​រហូត​ដល់​ថ្ងៃ​ទី​ ៥ ខែ​ឧសភា។ រដ្ឋាភិបាល​បញ្ចប់​បម្រាម​ហាម​ឃាត់​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ខណៈ​ការ​ឆ្លង​កូវីដ​១៩ ​មិន​ទាន់​ស្រាក​ស្រាន្ត។ ក្រុម​សិទ្ធិ​មនុស្ស​ថា គួរ​បើក​តំបន់​ខ្លះ​នៅ​ភ្នំពេញ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រកស៊ី​របស់​ពលរដ្ឋ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌា​មាន​អ្នក​ឆ្លង​​ជំងឺ​កូវីដ​​ថ្មី​ជាង​៣សែន​នាក់​ក្នុង​ថ្ងៃ​ទី ​៥ ​​ជាប់ៗ​គ្នា​ ស្រប​ពេល​ដែល​​ប្រទេស​មួយ​ចំនួន​​កំពុង​បញ្ជូន​ជំនួយ​ដែល​ត្រូវ​ការ​ជា​ចាំបាច់​នោះ។ ប្រទេស​ថៃ​ចាប់​អនុវត្ត​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ​តឹង​តែង​ជាង​មុន​ ប៉ុន្តែ​អ្នក​ជំនាញ​ថា​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ។ ខ្សែ​ភាពយន្ត​ «Nomadland» និង​អ្នក​ដឹក​នាំ​ជន​ជាតិ​ចិន​ទទួល​រង្វាន់​ធំ​ក្នុង​ពិធី​​ប្រគល់​ពាន​រង្វាន់​អូស្ការ​ឆ្នាំ​ ២០២១។ រដ្ឋាភិបាល​រុស្សី​គាំទ្រ​ឲ្យ​មាន​​​ដំណោះ​ស្រាយ​ផ្ទៃ​ក្នុង​សម្រាប់​វិបត្តិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖​ ២៧ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​បារម្ភ​ខ្លាំង​ពី​សន្តិសុខ​ស្បៀង​និង​បំណុល ខណៈ​ការ​បិទ​ខ្ទប់​ក្រុង​បន្ត​មួយ​សប្តាហ៍​ទៀត។ លោក ហ៊ុន សែន ចង់​ឃើញ​ការ​បែង​ចែក​វ៉ាក់សាំង​កូវីដ​១៩​ដោយ​សមធម៌ ខណៈ​កម្ពុជា​ចាក់​វ៉ាក់​សាំង​បាន​​ច្រើន​ជាងប្រទេស​អាស៊ាន។ កម្ពុជា​រក​ឃើញ​មនុស្ស​ជាង​ ៥០០ ​នាក់​ទៀត​ឆ្លង​កូវីដ​១៩ ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​ ៨២ ​នាក់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាស៊ាន​កែប្រែ​ពាក្យពេចន៍​លើ​សេចក្តី​ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​មីយ៉ាន់ម៉ា។ នាវា​មុជទឹក​របស់​ឥណ្ឌូណេស៊ី​​​ត្រូវ​រក​ឃើញ​​បាក់​ជា ​៣ ​ផ្នែក ​និង​ស្លាប់​នាវិក ​​៥៣ ​នាក់។ «មាន​យុត្តិធម៌»គឺ​ជាប្រតិកម្ម​ពិភព​លោក​ចំពោះ​ការ​កាត់ទោស​លោក​ Derek Chauvin ​ជា​ឃាតករ​សម្លាប់​លោក ​George Floyd។ សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ខ្យល់​អុកស៊ីសែន​ទៅកាន់​ប្រទេស​ឥណ្ឌា។ ក្រុម​ឧទ្ទាម​មីយ៉ាន់ម៉ា​អះអាង​ថា​បាន​ដណ្ដើម​កាន់កាប់​មូលដ្ឋាន​យោធា​មួយ​កន្លែង​នៅ​ជិត​ព្រំដែន​ថៃ។ សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ជួយ​ប្រទេស​នៅ​ទ្វីប​អាមេរិក​កណ្តាល​ដើម្បី​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក។ សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​បន្ត​លើ​ប្រទេស​អេត្យូពី​ឲ្យ​បញ្ចប់​ជម្លោះ​នៅ​តំបន់ Tigray និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG