កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៧ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា យុទ្ធនាការបញ្ចប់និទណ្ឌភាពនៅកម្ពុជាដំណើរការទៅមុខ ទោះជួបឧបសគ្គខ្លះ។ ធនាគារពិភពលោកថា កម្ពុជាត្រូវបង្កើនសមត្ថភាពគ្រប់គ្រងជំងឺកូវីដ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កង្វះខាតបន្ទះអេឡិចត្រូនិក Semiconductor ក្នុងពិភពលោក ធ្វើឱ្យតៃវ៉ាន់មានអំណាចចរចាបន្ថែមជាមួយនឹងអាមេរិក៕
ព័ត៌មានពេលរាត្រី៖ ២៧ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រឿងក្រោយឆាកនៃការសម្តែងសៀក២៤ម៉ោងរបស់ហ្វារពន្លឺសិល្បៈ ដើម្បីបំបែកឯកទគ្គកម្មពិភពលោក។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១០ មានការពិភាក្សាអំពី «សារៈសំខាន់នៃការអប់រំស្តីអំពីសុខភាពបន្តពូជនិងផ្លូវភេទ ដែលបើកចំហនិងស៊ីជម្រៅ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មនុស្សរាប់លាននាក់ប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅប្រទេសសូម៉ាលី ដោយសារគ្រោះរាំងស្ងួតនៅតែបន្ត៕