ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៧ វិច្ឆិកា ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា កង្វះម៉ាស៊ីនច្រូតកាត់ នាំឲ្យព្រួយបារម្ភគុណភាពស្រូវរងគ្រោះដោយទឹកជំនន់ ខណៈតម្លៃធ្លាក់ចុះ។ តុលាការសម្រេចយកសំណុំរឿង«ក្បត់»លើមនុស្សជិត១៤០នាក់ ទៅជំនុំជម្រះបន្តនៅឆ្នាំក្រោយ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ស.រ.អា.មានចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុតចាប់តាំងពីខែឧសភាមក។ ជនជាតិអាមេរិករាប់លាននាក់ធ្វើដំណើរអំឡុងបុណ្យរំឭកគុណ Thanksgiving ទោះជាមានការព្រមានអំពីកូវីដ១៩។ លោក Biden ជំរុញឯកភាពជាតិ ខណៈលោក Trump បន្តធ្វើយុទ្ធនាការកែប្រែលទ្ធផលបោះឆ្នោត។ជំងឺកូវីដ១៩បានឆ្លងដល់មនុស្សជាង៦០លាននាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុនឥណ្ឌានិយាយថា ខ្លួនបានផលិតវ៉ាក់សាំងកូរីដ១៩របស់ក្រុមហ៊ុនAstraZeneca រាប់លានដូស។ លោក Trump លើកលែងទោសលោក Flynn អតីតទីប្រឹក្សាសន្តិសុខជាតិ។មនុស្សរាប់ពាន់នាក់ឈរតម្រង់ជួរដើម្បីលាលោក Maradona នៅរដ្ឋធានីអាហ្សង់ទីន ខណៈពិភពលោកកំពុងកាន់ទុក្ខមរណភាពលោក ។ ក្រុមអង្គការផ្តល់ជំនួយ រិះគន់ការសម្រេចចិត្តរបស់អ៊ីរ៉ាក់ ក្នុងការបិទជំរុំជនផ្លាស់ទីលំនៅ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៧ វិច្ឆិកា ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា ស៊ុយអែតប្រកាសបិទស្ថានទូតប្រចាំកម្ពុជានៅចុងឆ្នាំ២០២១ ខណៈបារម្ភអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ពលរដ្ឋខ្មែរអាមេរិកាំងទទូចដល់លោក Trump និង លោក Biden ឲ្យស្រុះស្រួលគ្នាពេលជំងឺកូវីដ១៩កើនខ្លាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកការពារសិទ្ធិមនុស្សថៃដ៏សកម្ម អ្នកស្រី«ណយ» តម្រង់រកជនមានអំណាច។ រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកស្តីទីនិយាយផ្ទុយគ្នានៅក្នុងលិខិតទៅកាន់ក្រុមទាហាន។ ទស្សនកិច្ចមន្ត្រីជាន់ខ្ពស់អាមេរិកាំងថ្មីៗនេះទៅតំបន់អាស៊ីត្រូវគេមើលឃើញថា ជាការបង្ហាញការប្តេជ្ញាដ៏តឹងរ៉ឹងនៃរដ្ឋបាលលោកត្រាំដល់គោលនយោបាយចិន។ ជញ្ជាំងព្រំដែនរបស់លោក Trump មានជោគវាសនាបែបណា?

XS
SM
MD
LG