ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៧ តុលា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រសួង​យុត្តិធម៌ ក្រើន​រំឭក​មន្ត្រី​តុលាការ​ឲ្យ​បន្ត​ចូល​រួម​ដោះ​ស្រាយ​សំណុំ​រឿង​កកស្ទះ។ ពលរដ្ឋ​រង​គ្រោះ​នៅ​ជាប់​ស្ទឹង​ព្រែក​ត្នោត​ថា កម្រិត​ទឹក​ជំនន់​ខ្ពស់​ជាង​ឆ្នាំ​មុន។ សកម្មជន​សង្គម​និង​នយោបាយ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ខែ​ក្នុង​សំណុំ​រឿង​តវ៉ា​ប្រឆាំង​ការចាប់​ខ្លួន​លោក រ៉ុង ឈុន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ WFP នឹង​កាត់​បន្ថយ​ស្បៀង​អាហារ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា ដោយសារ​ខ្វះ​សាច់​ប្រាក់៕

២០:៣០ - ២១:៣០

ព័ត៌មាន​ពេល​រាត្រី៖ ២៧ តុលា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា និង​កូរ៉េខាងត្បូង ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា។ អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក​ថា វិធានការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ អាច​បង្ក​ហានិភ័យ​ដល់​សិទ្ធិ​ពលរដ្ឋ។ គណបក្ស​ភ្លើងទៀន នឹង​ពិនិត្យ​លទ្ធភាព​ថា ត្រូវ​ចូលរួម​ការ​បោះឆ្នោត​ឃុំសង្កាត់ ឬ​អត់។ បំណុល​ជំពាក់​ថៅកែ​ឡ​ឥដ្ឋ នៅតែ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្មេងៗ​ត្រូវ​ធ្វើការ​ទាំងខុស​ច្បាប់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Biden ពង្រីក​«ភាពជា​ដៃគូ​យុទ្ធសាស្ត្រ»​អាមេរិក-អាស៊ាន។ ការបង្រ្កាប​ដោយ​ក្រុម​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋ Chin។ គណៈកម្មាធិការ​ព្រឹទ្ធសភា​ប្រេស៊ីល ផ្តល់​អនុសាសន៍​ឲ្យ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​លើ​ប្រធានាធិបតី​ប្រស៊ីល​អំពី​ជំងឺ​កូវីដ១៩។ ក្រុមប្រឹក្សា​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ​អាមេរិក អនុញ្ញាត​លើ​ការស្នើ​សុំ​ចាក់​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer សម្រាប់​កុមារ។ បុរស​ខ្លាំង​ក្នុង​ប្រទេស​ស៊ូដង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​​ការគាំទ្រ​ដោយ​សម្ព័ន្ធ​មិត្ត​ដែល​មាន​អំណាច។ ពេល​វេលា​នៃ​លទ្ធភាព​វាយ​ប្រហារ​អាមេរិក​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម និង​អាល់កៃដា​កាន់តែជិត​មកដល់។ ការ​សិក្សាថ្មី៖ គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន ផ្តោត​លើ​ប្រាក់​ចំណេញ មិនមែន​លើ​ការអភិវឌ្ឍ​នោះ​ទេ។ កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះ ស្តី​ពី​កូរ៉េខាងត្បូង បោះជំហាន​មួយ​ទៀត​ឆ្ពោះ​ទៅ​កាន់​ឋាន​ព្រះច័ន្ទ និង​ព័ត៌មាន​ផ្សេង​ទៀត៕

XS
SM
MD
LG