កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៧ តុលា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ខួបទី២៩នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវប្រារព្ធដោយបាតុកម្មប្រឆាំងចិន។ លោក ហ៊ុន សែន ឲ្យអ្នករិះគន់បង្ហាញភស្តុតាងកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនរឿង «វត្តមានកងទ័ព»។ ព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមទស្សនកិច្ចក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសទីមួយក្នុងដំណើរទស្សនកិច្ច៥ថ្ងៃនៅអាស៊ី។ ប្រទេសអាមេនីនិងអាស៊ែបៃហ្សង់ ចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់គ្នាដែលជ្រោមជ្រែងដោយអាមេរិក។ ទីក្រុងធំបំផុតទីពីររបស់អូស្ត្រាលី ត្រូវបើកឲ្យសកម្មភាពឡើងវិញ បន្ទាប់ពីបិទអស់បីខែដោយសារវិធានការទប់ស្កាត់កូវីដ១៩។ លោកស្រី Barrett អាចត្រូវបានតែងតាំងជាចៅក្រមតុលាការកំពូលអាមេរិកនៅថ្ងៃចន្ទ។ ចំនួនសន្លឹកឆ្នោតបោះមុនកាលកំណត់បានកើនលើសចំនួនកាលពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។ លោក Donald Trump យកចិត្តមនុស្សចាស់ ដោយសារមានការគាំទ្រតិចជាងលោក Joe Biden៕
ព័ត៌មានពេលរាត្រី៖ ២៧ តុលា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា អតីតអ្នកការទូតសិង្ហបុរី៖ អាស៊ានគួរពិចារណាដកកម្ពុជានិងលាវចេញ។ តុលាការកំពូល សម្រេចឲ្យបន្តស៊ើបអង្កេតលើអតីតអ្នកកាសែតអាស៊ីសេរីក្នុងករណីចារកម្ម។ ព័ត៌មានអន្តរជាតិវិញមានដូចជា ព្រឹទ្ធសភាសហរដ្ឋអាមេរិកបោះឆ្នោតអនុម័តឲ្យអ្នកស្រី Barrett ធ្វើជាចៅក្រមតុលាការកំពូលតាមការស្នើរបស់លោក Trump។ លោក Trump ច្រានចោលការអះអាងរបស់លោក Biden ដែលថា លោកបាន «ចុះចាញ់» ក្នុងសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ១៩។ នៅថ្ងៃអង្គារនេះ លោក Biden នឹងឃោសនាបោះឆ្នោតនៅរដ្ឋ Georgia រីឯលោក Trump នឹងទៅរដ្ឋ Wisconsin។ វៀតណាមត្រៀមជម្លៀសមនុស្ស ១ លាន ៣ សែននាក់ នៅពេលដែលព្យុះទីហ្វុង Molave ជិតមកដល់។ សហរដ្ឋអាមេរិកផ្ដោតលើ «ការគំរាមកំហែង» ពីប្រទេសចិន នៅក្នុងការពិភាក្សាជាមួយឥណ្ឌា។ អ្នកជំនាញថា វិធីការពារជំងឺកូវីដ១៩ នៅតែចាំបាច់ ទោះពេលមានវ៉ាក់សាំងក៏ដោយ។ នាយកអង្គការWHO ព្រមានប្រឆាំងនឹងការយកជំងឺកូវីដ១៩ ធ្វើនយោបាយ។ ក្រសួងការពារប្រទេសអាមេរិកថា ក្រសួងការបរទេសអាមេរិកយល់ព្រមលើការលក់អាវុធឲ្យតៃវ៉ាន់ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕