កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៦ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមាន NDI និងIRIខកចិត្តនឹងស្ថានភាពលទ្ធិប្រជាធិបតេយ្យកម្ពុជានិងលើកទឹកចិត្តយុវជនឲ្យសកម្មឡើង។ រីឯព័ត៌មានអន្តរជាតិវិញមាន ក្រុមអ្នកវិភាគ៖ ចិនកំពុងពង្រីកឥទ្ធិពលនៅអាហ្វ្រិកតាមរយៈកិច្ចសន្យាផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍។ អ្នកអភិរក្សកេនយ៉ាវ័យក្មេងមានគំនិតច្នៃប្រឌិតដើម្បីសង្គ្រោះសត្វបក្សី។ ការប្រើប្រាស់ឱសថហួសកំណត់យ៉ាងមានគ្រោះថ្នាក់ដល់ជីវិតកើនឡើងនៅសហរដ្ឋអាមេរិក៕
ព័ត៌មានពេលរាត្រី៖ ២៦ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមាន បទសម្ភាសន៍ VOA៖ អ្នកជំនាញថាច្រកទ្វារអ៊ីនធឺណិតកម្ពុជា នាំមកនូវការភ័យខ្លាចកាន់តែខ្លាំង។ ក្រសួងបរិស្ថាន៖ គម្របព្រៃឈើកម្ពុជានៅសល់ប្រមាណ៤៧% គិតត្រឹមឆ្នាំ២០១៨។ ក្រុមសង្គមស៊ីវិលកម្ពុជាអំពាវនាវឲ្យបញ្ឈប់ការបំភិតបំភ័យអ្នកវិភាគ និងអ្នករិះគន់។ សម្រង់សង្ខេបពីកម្មវិធី Hello VOA អំពី៖ «ការពិបាកសម្រាប់ពលករកម្ពុជាខណៈថៃអនុញ្ញាតឲ្យចូលវិញដោយបង់ថ្លៃខ្ពស់»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កម្មវិធីព័ត៌មានអវកាសខែនេះស្តីពីទេសចរណ៍អវកាស ការដើរចេញទៅអវកាស និងក្រុមអ្នកមើលផ្កាយនៅអ៊ីរ៉ាក់។ ស្ត្រីបម្រើក្នុងជួរកងទ័ពអាហ្វហ្គានីស្ថានបារម្ភពីសុវត្ថិភាពនិងអនាគត៕