កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ជនរងគ្រោះដាក់ពាក្យប្តឹងប្រជាការពារខណ្ឌ៧មករា ករណីបោកខ្ទប់នឹងថ្នល់មួយទំហឹងក្នុងពេលតវ៉ា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជាលោក Trump ប្រាប់អង្គការសហប្រជាជាតិឲ្យចិនទទួលខុសត្រូវចំពោះជំងឺកូវីដ១៩។ អ្នកវិទ្យាសាស្ត្រថា ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យភ្លើងឆេះព្រៃនៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរឡើង។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg បានក្លាយជាស្ត្រីទីមួយដែលសពរបស់លោកស្រីត្រូវតម្កល់នៅវិមានសភាសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកើនឡើងជិតដល់៧លាននាក់ ខណៈប្រទេសមួយចំនួនទៀតមានការឆ្លងរាតត្បាតជាថ្មី។ រដ្ឋបាលលោក Donald Trump បានដាក់ទណ្ឌកម្មតុលាការបដិវត្តន៍មួយនិងចៅក្រមជាច្រើនរូបរបស់ប្រទេសអ៊ីរ៉ង់។ មនុស្សចំនួន ៤ នាក់ បានរងរបួសក្នុងការវាយប្រហារដោយកាំបិតមួយនៅទីក្រុងបារីស។ កូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងសុំអភ័យទោសចំពោះការសម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សមាជិកសភាអាមេរិកចូលរួមជាមួយសហគមន៍អន្តរជាតិជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវរឿងសិទ្ធិមនុស្ស។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី៤ មានការពិភាក្សាអំពីឥទ្ធិពលវប្បធម៌និងកេរ្តិ៍បន្សល់ទុកក្នុងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួននិងអត្តសញ្ញាណជាតិ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកសម្របសម្រួលដើរតួនាទីសំខាន់លើឆាកជជែកដេញដោលបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក៕