ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៦ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​សិទ្ធិ​មនុស្ស​ជំរុញ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ​មួយ ខណៈ​ព្រួយ​បារម្ភ​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​នេះ។ បណ្ដឹង​សាទុក្ខ​ចុងក្រោយ​បង្អស់ និង​សាលាក្ដី​ខ្មែរ​ក្រហម​ជិត​ដល់​ទី​បញ្ចប់។ ជំនន់​ទឹក​ភ្លៀង​នៅ​ក្រុង​ព្រះសីហនុ​សម្លាប់​មនុស្ស​ម្នាក់ និង​បណ្តាលឲ្យខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា របាយ​ការណ៍​​បង្ហាញ​ថា​ ស្ថាប័ន​ស៊ើប​ការណ៍​​សម្ងាត់​អាមេរិក​នៅ​មិន​ទាន់​​សន្និដ្ឋាន​ពី​ប្រភព​ដើម​ជំងឺ​កូវីដ​១៩​ទេ។ កងទ័ព​អាមេរិក​ត្រូវ​បាន​បញ្ជា​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩។ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បើក​ការិយាល័យ CDC​ ថ្មី​ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​វៀតណាម។ កិច្ច​ប្រឹង​ប្រែង​​ជម្លៀស​​មនុស្ស​ក្នុង​ប្រទេស​​​អាហ្វហ្គានីស្ថាន​​កំពុង​បង្កើន​ល្បឿន​ ខណៈ​​ក្រុម​តាលីបង់​ កំពុង​ស្វែងរក​​អ្នក​​​​សារព័ត៌មាន។ ប៉ូឡូញ​ចោទ​ប្រកាន់​​ប្រទេស​បេឡារុស​ថា​ រុញ​ជន​ចំណាក​ស្រុក​ឲ្យចូល​​​ប្រទេស​ខ្លួន។ ប្រទេស​នីហ្សេរីយ៉ា​​ថា ខ្លួន​អាច​សន្មត​ថា​ មេដឹកនាំ​បូកូហារ៉ាម​ពិតជា​ស្លាប់​មែន៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ២៦ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់​នាវា​ដឹក​ប្រេង​ដែល​កម្ពុជា​អះអាង​ថា​លួច​នាំ​ចេញ​​ដោយ​ខុស​ច្បាប់។ តុលាការ​បើក​សវនាការ​កំបាំង​មុខ​ក្នុង​សំណុំរឿង​បង្ហោះ​ហ្វេសប៊ុក​«ញុះញង់»​របស់​សកម្មជន​បក្ស​ប្រឆាំង។ ក្រសួង​សុខាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​​​ចាក់​ដូស​ជំរុញ​ជា​​ប្រភេទ​វ៉ាក់​សាំង​ដូចគ្នា។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «ស្ថានភាព​ការងារ​និង​ប្រាក់​ឈ្នួល​ពលករខ្មែរ​ចំណាកស្រុក​នៅ​កូរ៉េខាងត្បូង ក្នុង​ពេល​នៃការ​រាតត្បាត​ជំងឺកូវីដ១៩»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Blinken​ ថា​ «គ្មាន​ថ្ងៃ​ផុត​កំណត់»​សម្រាប់​ការ​ជម្លៀស​នៅ​អាហ្វហ្គានីស្ថាន​ទេ​។ ឃាតកម្ម​របស់​ប៉ូលិស​ដែល​មន្ទិល​ថា ​សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន​ថៃ​ ជំរុញ​ឱ្យ​មាន​ការ​អំពាវនាវ​ឱ្យ​កែ​ទម្រង់​ប៉ូលិស។​ ចៅក្រម​អាមេរិក​ដាក់​ទណ្ឌកម្ម​មេធាវី​ដែល​ជា​សម្ព័ន្ធមិត្ត​លោក​ Trump។ សមាជិក​សភា​អាមេរិក​ជំរុញ​ឱ្យ​លោក ​Biden​ ជម្លៀស​អ្នក​កាសែត​របស់​ USAGM ​និង​ក្រុម​គ្រួសារ៕

XS
SM
MD
LG