កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៦ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលព្រមានចាត់វិធានការលើអ្នកទិញឧបករណ៍តេស្តរហ័សកូវីដ១៩ពីរដ្ឋយកទៅលក់លើទីផ្សារ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ឧត្តមស្នងការសិទ្ធិមនុស្សអំពាវនាវឱ្យមានការផ្លាស់ប្តូរសំខាន់ៗដើម្បីបញ្ចប់ការរើសអើងជាតិសាសន៍ជាប្រព័ន្ធដ៏ច្រើនជំនាន់។ អេហ្ស៊ីបនិងស៊ូដង់ ស្វែងរកជំនួយពីអង្គការសហប្រជាជាតិដើម្បីរកដំណោះស្រាយជម្លោះទំនប់ដ៏ធំមួយ ជាមួយនឹងអេត្យូពី។ ក្រុមអ្នកវិភាគថាការស្ទង់មតិនយោបាយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២០ស្ទង់ត្រូវតិចបំផុតក្នុងពេលជាច្រើនទសវត្សរ៍៕
ព័ត៌មានពេលរាត្រី៖ ២៦ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជានឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ក្មេងចំទង់នៅសប្តាហ៍នេះ ខណៈលោក ហ៊ុន សែន ថា«កុំឲ្យមានការបារម្ភ»។ សមត្ថកិច្ចខេត្តព្រះសីហនុឃាត់នាវាមួយគ្រឿងដឹកជនជាតិចិន៣៦នាក់«ចូលកម្ពុជាខុសច្បាប់»។ ក្រសួងមហាផ្ទៃទទួលស្គាល់«គណបក្សកម្ពុជានិយម»របស់មន្រ្តីស្និទ្ធនឹងលោក កឹម សុខា។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការពិនិត្យមើលយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា និងការស៊ីសង្វាក់គ្នាតាមផែនការកសាងពិភពលោកជាថ្មីឲ្យប្រសើរ B3W»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានផ្នែកជំងឺឆ្លងអាមេរិកព្រមានពីវីរុសបំប្លែងថ្មី។ បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃកើតមានឡើង ទោះបីជំងឺកូវីដ១៩ហក់ឡើងខ្ពស់។ ប្រធានាធិបតីអាមេរិកជួបនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់នៅសេតវិមានផ្តោតទៅលើវត្តមានកងទ័ពអាមេរិកនៅអ៊ីរ៉ាក់។ អ្នកជំនាញផ្នែកការពារជាតិទប់ទល់នឹងចិនបានស្បថចូលកាន់តំណែងលើយន្តហោះទៅសិង្ហបុរី។ នៅសហរដ្ឋអាមេរិកមនុស្ស១៧លាននាក់មើលពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ៕