កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៦ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍ថា វត្តមានក្រុមហ៊ុនសន្តិសុខឯកជនចិនកំពុងរីកដុះដាលនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផងដែរ។ កូនប្រុសរបស់សកម្មជនបក្សប្រឆាំងជាប់ឃុំម្នាក់ដែលត្រូវបានចាប់ខ្លួនត្រូវបានសង្ស័យថា«ញុះញង់បង្កភាពវឹកវរក្នុងសង្គម»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា នៅអ.ស.ប បណ្តាប្រទេសសមាជិកថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា។ អ្នកត្រួសត្រាយសិល្បៈវីដេអូទស្សន៍ទាយពីពិភពលោកដែលពោរពេញដោយវីដេអូ៕
ព័ត៌មានពេលរាត្រី៖ ២៦ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍ថា វត្តមានក្រុមហ៊ុនសន្តិសុខឯកជនចិនកំពុងរីកដុះដាលនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផងដែរ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១៦ មានកិច្ចពិភាក្សាអំពី«ឥទ្ធិពលនៃលំហូរធំៗក្នុងពិភពលោកមកលើកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិថា ប្រជាជនផ្លាស់ទីដោយបង្ខំដោយសារសង្គ្រាមកើនឡើងទោះបីជាមានជំងឺរាតត្បាត។ ខណៈសេដ្ឋកិច្ចធ្លាក់ចុះ កសិករនៅលីបង់ងាកទៅដាំកញ្ឆា។ អូស្ត្រាលីបង្ហាញពីផែនការដ៏មានមហិច្ឆតា ក្នុងការហាមឃាត់ការប្រើប្រាស់ប្លាស្ទិក និងកែវកាហ្វេដែលប្រើតែមួយលើក៕