កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៦ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កូវីដបន្តរាតត្បាត ខណៈគ្រួសារអ្នកស្លាប់ចាំដំណឹងអំពីសពនិងអដ្ឋិធាតុ។ ប្រទេសកម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋរបស់ខ្លួនបានប្រមាណជិត២៣%។ ប៉ូលិសខ្មែរ-អាមេរិកាំងពលីក្នុងបេសកកម្មត្រូវគេចងចាំជាវីរបុរសនិងជាអ្នកជួយសង្គម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អូស្ត្រាលីនឹងបិទស្ថានទូតរបស់ខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបារម្ភពីសន្តិសុខ។ បេក្ខជន៧នាក់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់។ រុស្សី«សោកស្តាយ»ដែលសហភាពអឺរ៉ុបនឹងមិនប្រើប្រាស់ដែនអាកាសរបស់ប្រទេសបេឡារុស។ មេដឹកនាំបក្សប្រឆាំងរុស្សីដែលកំពុងជាប់ពន្ធនាគារនិយាយថា អាជ្ញាធរកំពុងស៊ើបអង្កេត៣ករណីប្រឆាំងរូបលោក៕
ព័ត៌មានពេលរាត្រី៖ ២៦ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្ដីបារម្ភកើនឡើង ខណៈកូវីដ១៩ វាយលុកពន្ធនាគារមួយទៀតនៅខេត្តកណ្ដាល។ ខណៈខេត្តកំពង់ស្ពឺទម្លាក់ស្លាកឃោសនាសុរា អ្នកឃ្លាំមើលរំឭករដ្ឋឱ្យពន្លឿនច្បាប់គ្រប់គ្រងគ្រឿងស្រវឹង។ អង្គការអន្តរជាតិ១២ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាឈប់យាយីសំឡេងរិះគន់ការឆ្លើយតបនឹងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Blinken ប្រកាសពីជំនួយគ្រោះមហន្តរាយថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ Gaza។ រដ្ឋអាជ្ញាស្វែងរកគណៈវិនិច្ឆ័យពិសេសសម្រាប់ការស៊ើបអង្កេតលើលោក Trump។ រដ្ឋបាលលោក Biden ចាត់វិធានការការពារជនជាតិមីយ៉ាន់ម៉ាដែលរស់នៅក្នុងសហរដ្ឋអាមេរិក។ លោក Lukashenko និយាយថា ខ្លួនបង្វែរការចុះថតយន្តហោះដោយស្របច្បាប់។ សហរដ្ឋអាមេរិកបង្កើនវិធានការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕