ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៦ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​កម្ពុជា​ចោទ​ប្រកាន់​បុរស​ម្នាក់​ដោយ​ប្រើ​ច្បាប់​កូវីដ​លើក​ដំបូង ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​កុំ​ឲ្យ​ចាក់​វ៉ាក់សាំង​ចិន។ អង្គការ​សហប្រជាជាតិ​តែងតាំង​បញ្ញវន្តថៃ​ជើង​ចាស់ ឱ្យ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សហរដ្ឋ​អាមេរិក​ការពារ​គម្រោង​ព្រៃឡង់​បៃតង​និង​ប្តេជ្ញា​បង្កើន​ការ​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍​ល្បាតព្រៃ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក សន្យា​ពង្រឹង​ភាពជា​ដៃ​គូ​យុទ្ធសាស្ត្រ ដោយ​ផ្តោត​លើ​ប្រទេស​ចិន។ អង់គ្លេស​និង​សហរដ្ឋ​​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​មីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា។ ហ្វីលីពីន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដល់​អគ្គរដ្ឋ​ទូតចិន​អំពី​វត្តមាន​នាវា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ព្រែក​ជីក​ស៊ុយអេ​ស្ទះ​ចរាចរណ៍​ពេញ​មួយ​ថ្ងៃ ក្នុងការ​ស្ទះនៅ​ថ្ងៃ​ទី២។ ជនជាតិ Uyghurs រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ចិន​នៅ​តួកគី៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៦ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចិន​សន្យា​ជួយ​សម្រួល​កម្ពុជា​ទិញ​វ៉ាក់សាំង​កូវីដ១៩ ខណៈ​ផ្តល់​ជំនួយ​វ៉ាក់សាំង ៧០​ម៉ឺន​ដូស​ទៀត។ ធនាគារ​ពិភពលោកថា កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ជំងឺកូវីដ ដើម្បី​ជំរុញ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច។ ប៉ូលិស​ខ្មែរ​ឃាត់​ខ្លួន​មនុស្ស​១៤នាក់ ក្នុង​ករណី​បន្លំ​ជា​គ្រូពេទ្យ​កូវីដ ដើម្បី​ចាប់​ជំរិត។ មនុស្ស​ម្នាក់​ទៀត​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ ខណៈ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជិត​១០០​នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បញ្ហា​ព្រំដែន​ជា​ប្រធានបទ​ចម្បង​នៃ​សន្និសីទ​សារព័ត៌មាន​ដំបូង​របស់​លោក Joe Biden។ ការ​តវ៉ា​កាន់តែ​ច្រើន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​ធនាគារ​ពិភពលោក​ព្រមាន​ពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ។ ចិន​ធ្វើ​ពហិការ​សម្លៀក​បំពាក់ និងស្បែកជើង​បរទេស ដោយសារ​បញ្ហា​នៅ​តំបន់​ស៊ីនជាំង។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។ មនុស្ស​រាប់លាន​នាក់​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ​នៅ​ប្រទេស​សូម៉ាលី ដោយសារ​គ្រោះ​រាំងស្ងួត​នៅតែ​បន្ត។ គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ ប្រកាស​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​មក​ពី​បរទេស​ចូល​មើល​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ។ ការ​ចូលរួម​របស់​ស្ត្រីក្នុង​វិស័យ​នយោបាយ​កើន​ឡើង​បន្តិច​ម្តងៗ​នៅ​ទូទាំង​ពិភពលោក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG