ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៦ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក្សា​ជំហរ​ថា បោះឆ្នោត​ឡើង​វិញ​ឬ​អត់​ជា​«កិច្ចការ​ផ្ទៃ​ក្នុង»​របស់​មីយ៉ាន់ម៉ា។ អង្គការ​ Amnesty International៖ ព្រៃឡង់​ស្ថិត​ក្នុង​ហានិភ័យ​ធ្ងន់ធ្ងរ ​ខណៈ​មិនមាន​វត្តមាន​អ្នកល្បាត​ព្រៃ​សហគមន៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលករ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​នៅ​ថៃខឹង​សម្បា​នឹង​រដ្ឋប្រហារ​ដោយ​យោធា។ អ្នក​គាំទ្រ​យោធា​មីយ៉ាន់ម៉ា ប៉ះ​ទង្គិច​ជាមួយ​បាតុករ​ប្រឆាំង​រដ្ឋប្រហារ។ សេដ្ឋកិច្ច​ចិន​ងើប​ឡើងវិញ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​តើ​កំណើន​នេះ​អាច​បន្ត​បាន​ទេ? អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល​ថា វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer មាន​ប្រសិទ្ធ​ភាព​ពេល​ប្រើប្រាស់​ជាទូទៅ​ដូច​ពេល​សាកល្បង។ ប៉ាគីស្ថាន​និង​ឥណ្ឌា​ធ្វើ​កិច្ច​ព្រមព្រៀង​ដ៏​កម្រ​ដើម្បី​ស្តារ​សន្តិភាព​តំបន់​កាស្មៀរ​ឡើងវិញ។ នាយក​រដ្ឋមន្ត្រី​អាមេនី​ព្រមាន​អំពី​រដ្ឋប្រហារ​បន្ទាប់​ពី​មាន​ការ​ទាមទារ​ឲ្យ​លាលែង​ពី​តំណែង។ អង្គការ​សុខភាព​ពិភពលោក​ឲ្យ​អាជ្ញាធរ​ផ្តល់​អាទិភាព​ដល់​អ្នក​រង​ទុក្ខ​ដោយ​ជំងឺ​កូវីដ១៩ យូរ​អង្វែង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៦ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពូជា​មាន​ដូចជា កម្ពុជា​និង​ចិន​រួមគ្នា​​បញ្ចៀស​ការ​​រើស​អើង​ជន​ជាតិ​ចិន​ ខណៈ​ករណី​ឆ្លង​កូវីដ​​កាន់​តែ​ច្រើន។ មនុស្ស ៤០ នាក់​ទៀត ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ចង្កោម​ឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ។ រដ្ឋាភិបាល​តំបន់​អាស៊ី​អាគ្នេយ៍ បង្ក្រាប​សេរីភាព​សារព័ត៌មាន​បន្ថែម ក្នុង​អំឡុង​ការ​រាលដាល​ជំងឺ​កូវីដ១៩។ អ្នក​តាមដាន​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​នៅ​ថ្នាក់​ឃុំសង្កាត់ ដោយ​មាន​ការ​ចូលរួម​ពហុបក្ស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឯកសារ​ពន្ធដារ​របស់​លោក Trump ត្រូវបាន​ប្រគល់​ឲ្យ​រដ្ឋអាជ្ញា​រដ្ឋ​ញូវយ៉ក។ លោក Mitt Romney ថា លោក Trump នឹង​ទទួល​បាន​ការ​តែងតាំង​ពី​បក្ស​សាធារណរដ្ឋ បើ​លោក​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤។ ប្រធាន​ប៉ូលិស​ថា ការ​វាយ​ប្រហារ​នៅ​វិមាន​សភា មាន​ទំហំ​ធំធេង​ជាង​អ្វី​ដែល​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​បាន​ព្រមាន​ទុក​ជាមុន។ រដ្ឋបាល​លោក Biden ស្វះស្វែង​ឱ្យ​មាន​ស្ថិរភាព​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​គ្មាន​ពួក​រដ្ឋឥស្លាម និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG