កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៦ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អូស្ត្រាលីរំពឹងថា កម្ពុជារក្សា«តុល្យភាព» ពេលធ្វើជាប្រធានអាស៊ាន។ អូស្ត្រាលីទំនងមិនបន្តកិច្ចព្រមព្រៀងជនភៀសខ្លួនជាមួយកម្ពុជាទៀតទេ។ សង្គមស៊ីវិលអំពាវនាវឲ្យមានកំណែទម្រង់តុលាការ និងទម្លាក់បទចោទប្រកាន់លើសកម្មជនដែលត្រូវបានដោះលែង។ ការិយាល័យ UNHCR ស្វះស្វែងរកការបកស្រាយពីថៃអំពីការបញ្ជូនជនភៀសខ្លួនខ្មែរជាលើកទីបី៕
ព័ត៌មានពេលរាត្រី៖ ២៦ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋសភាអនុម័តថវិកាជាតិឆ្នាំ២០២២ត្រៀមស្តារពីផលប៉ះពាល់ជំងឺកូវីដ រៀបចំកិច្ចប្រជុំអាស៊ាន និងការបោះឆ្នោត។ គណបក្សបេះដូងជាតិប្តឹងទៅតុលាការកំពូលពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្ស។ លោក រ៉ុង ឈុន មិនទាន់កំណត់ផ្លូវដើរនយោបាយ ខណៈសកម្មជនដទៃប្តេជ្ញាបន្តលើកស្ទួយប្រជាធិបតេយ្យ។ កសិករនៅតំបន់ជាប់មាត់សមុទ្រកម្ពុជារងផលប៉ះពាល់ ដោយសារទឹកប្រៃជ្រៀតចូលស្រែ។ រីឯព័ត៌មានអន្តរជាតិវិញមាន ផលប៉ះពាល់មុខពីរនៃបម្រែបម្រួលអាកាសធាតុ និងរបៀបដោះស្រាយបញ្ហានេះ។ ប្រទេសចិនរៀបចំជាថ្មីគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម៕