ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៦ តុលា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋាភិបាល គ្រោង​បោះផ្សាយ​មូលបត្រ​រដ្ឋ​លើក​ដំបូង ខណៈ​ការចំណាយ​ឆ្នាំ២០២២ ត្រូវគ្រោង​ជាង​៨​ពាន់​លានដុល្លារ។ រដ្ឋសភា​​កម្ពុជា អនុម័ត​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​«សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់»។ រដ្ឋាភិបាល​កម្ពុជា​និង​អង្គទូត រំឭក​ស្មារតី​និង​គុណតម្លៃ​​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ខួប​៣០ឆ្នាំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ពួក​អ្នក​ចងការ​ប្រាក់​គ្មាន​អាជ្ញាប័ណ្ណ កេងចំណេញ​ពី​ស្ថានភាព​រាតត្បាត។ ធនាគារ​ពិភពលោក៖ បំណុល​របស់​ប្រទេស​ក្រីក្រ​កើន​ឡើង ១២% ដែល​កើន​ដល់​ ៨៦០​ពាន់លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ២០២០៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៦ តុលា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​សង្គម​និង​នយោបាយ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ខែ​ក្នុង​សំណុំ​រឿង​តវ៉ា​ប្រឆាំង​ការចាប់​ខ្លួន​លោក រ៉ុង ឈុន។ ពលរដ្ឋ​រង​គ្រោះ​នៅ​ជាប់​ស្ទឹង​ព្រែក​ត្នោត​ថា កម្រិត​ទឹក​ជំនន់​ខ្ពស់​ជាង​​ឆ្នាំ​មុន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក នឹង​ទទួល​អ្នកដំណើរ​តាម​យន្តហោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់ដូស។ បេសកជន​អាមេរិក​ថា ការប្រឹងប្រែង​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ជួប​តំណាង​រដ្ឋាភិបាល​ស្រមោល​របស់​ប្រទេស​មីយ៉ាន់ម៉ា។ បាតុករ​ក្នុង​ប្រទេស​ស៊ូដង់ តវ៉ា​តាម​ដងផ្លូវ បន្ទាប់ពី​មាន​ការប្រកាស​អាសន្ន។ ប្រធានាធិបតី​អេហ្ស៊ីប​ថា លោក​នឹង​មិន​ពន្យារ​ស្ថានភាព​គ្រាអាសន្ន​នោះ​ឡើយ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ Amazon លុប​ចោល​កម្មវិធី​អាន​គម្ពីរ​កូរ៉ាន និង​គម្ពីរ​ព្រះគ្រិស្ត​ពី Apple Store នៅក្នុង​ប្រទេស​ចិន។ ព្រះមហា​ក្សត្រីយានី​អង់គ្លេស យាង​ត្រឡប់​មក​ធ្វើការ​វិញ​ក្រោយពី​បាន​ផ្ទុំ​ក្នុង​មន្ទីរពេទ្យ៕

XS
SM
MD
LG