កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៦ តុលា ២០២០
ព័ត៌មានសំខាន់ៗជុំវិញពិភពលោកមានដូចជា ចំនួនមនុស្សក្រីក្រនិងអ្នកស្រេកឃ្លាន នឹងកើនដោយសារជំងឺកូវីដ១៩។ បច្ចេកវិទ្យា 5G របស់ចិន មិនអាស្ចារ្យដូចការឃោសនាបំផ្លើសឡើយ។ បញ្ញត្តិទិដ្ឋាការថ្មី ធ្វើឲ្យនិស្សិតសិក្សានៅសហរដ្ឋអាមេរិកមួយចំនួនព្រួយបារម្ភ។ ការអះអាងរបស់លោក Trump អំពីការលួចបន្លំសន្លឹកឆ្នោត អាចបណ្តាលឲ្យមានចម្រូងចម្រាសនៃការបោះឆ្នោតដោយប្រតិភូ៕
ព័ត៌មានពេលរាត្រី៖ ២៦ តុលា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ឲ្យអ្នករិះគន់បង្ហាញភស្តុតាងកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនរឿង «វត្តមានកងទ័ព»។ តុលាការចោទប្រកាន់មនុស្ស៣នាក់ ពីបទញុះញង់ ក្រោយការតវ៉ាមុខស្ថានទូតចិន។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ដំណើរ២៩ឆ្នាំពីសង្គ្រាមស៊ីវិលមក ការប្រឈមក្នុងការអភិវឌ្ឍក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។ ព័ត៌មានអន្តរជាតិវិញមានដូចជា សេតវិមានថា សហរដ្ឋអាមេរិក «នឹងមិនគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩» នោះទេ។ លោក Trump និងលោក Biden ស្វះស្វែងកៀរគរការគាំទ្រពីអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្ត។ ដោយមានការគាំទ្រតិចជាងលោក Biden លោក Trump យកចិត្តមនុស្សចាស់។ នាយករដ្ឋមន្ត្រីថៃថា «ការតវ៉ាខុសច្បាប់» ត្រូវតែបង្ក្រាប។ ទ្វីបអឺរ៉ុបប្រឈមនឹងរលកថ្មីនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩៕