ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ភាពចម្រូងចម្រាសនៃការបង្កើតច្បាប់មិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជានៅតែជាសំណួរនៅឡើយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បាតុករថៃប្រឈមជាមួយនឹងរបបរាជានិយម ស្របពេលដែលការតវ៉ារីកកាន់តែធំឡើង។ អង្គការសហប្រជាជាតិកត់សម្គាល់ខួបទី ៧៥ ក្នុងបរិយាកាសដែលមានការប្រឈមថ្មីៗ។ ការខកចិត្តចំពោះការសម្រេចលើការស្លាប់របស់នាង Breonna Taylor បង្កឲ្យបាតុកម្មពាសពេញសហរដ្ឋអាមេរិក។ សកម្មជនប្រឆាំងដ៏លេចធ្លោបំផុតរបស់ក្រុងហុងកុងត្រូវបានចាប់ខ្លួន។ បាតុកម្មផ្ទុះឡើងនៅបេឡារុស ក្រោយមានពិធីស្បថចូលកាន់តំណែងជាសម្ងាត់របស់លោក Lukashenko។ ទីភ្នាក់ងារអវកាស NASA ថាអាចម៍ផ្កាយទំហំប៉ុនរថយន្តក្រុងហោះមកយ៉ាងកៀកនឹងផែនដី និងព័ត៌មានអន្តរជាតិផ្សេងទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៥ កញ្ញា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ដែល​អភិវឌ្ឍ​មណ្ឌលកម្សាន្ត​ទេសចរណ៍​នៅ​កម្ពុជា។ សមាជិក​សភា​អាមេរិក​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ខុស​ត្រូវ​រឿង​សិទ្ធិ​មនុស្ស។ ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​ប្រជា​ការពារ​ខណ្ឌ​៧​មករា ករណី​បោក​ផ្ទប់​នឹង​ថ្នល់​មួយ​ទំហឹង​ក្នុង​ពេល​តវ៉ា។ មន្រ្តី​ទូត​នានា​ជួប​លោក កឹម សុខា ខណៈ​សវនាការ​ប្រឆាំង​រូបលោក​អាច​ពន្យារពេល​យូរ​ឆ្នាំ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump លើកឡើង​ពី​សន្លឹកឆ្នោត​ដែល​គេ​បោះចោល​ថា​ជា​ភស្ដុតាង​នៃ​ការ​អាច​បន្លំ​សន្លឹកឆ្នោត។ ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី​កាន់​តែ​ប្រេះឆា​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ មនុស្ស​រាប់ពាន់​នាក់​តវ៉ា​នៅ​ក្នុង​ប្រទេស​ថៃ ទាក់ទិន​នឹង​ការ​ពន្យារពេល​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច​ខិតខំ​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​បិទ​សកម្មភាព​ទូទាំង​ប្រទេស អំឡុងពេល​មាន​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG