កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ២៥ កក្កដា៖ រុស្ស៊ីនិងចិនបង្កើនការសង្ស័យថា ប្រភពនៃវីរុសកូរ៉ូណាមកពីមន្ទីរពិសោធន៍អាមេរិក
ព័ត៌មាននៅថ្ងៃនេះមាន ជីវិតនៅទីក្រុងភ្នំពេញក្រោមដំណំទឹកភ្លៀង និងការជន់លិចនារដូវវស្សា។ រុស្ស៊ីនិងចិនបង្កើនការសង្ស័យថា ប្រភពនៃវីរុសកូរ៉ូណាមកពីមន្ទីរពិសោធន៍អាមេរិក។ ចិនអួតពីបច្ចេកវិទ្យាបញ្ញានិម្មិត«ទាយចិត្តមនុស្ស»ដែលជួយដល់ប្រព័ន្ធផ្តាច់ការផ្តោតលើបញ្ញានិម្មិត AI-tocracy៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ២៥ កក្កដា៖ អ្នកជំនាញសិទ្ធិមនុស្សអ.ស.ប.ខឹងសម្បាព្រោះមីយ៉ាន់ម៉ាប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤នាក់
ព័ត៌មានថ្ងៃនេះមានដូចជា មេដឹកនាំសហជីព២រូបបដិសេធការចោទប្រកាន់ពីបទ«ញុះញង់»ក្រុមកូដករណាហ្គាវើលដ៍ឱ្យប្រព្រឹត្តហិង្សាលើអាជ្ញាធរ។ អ្នកជំនាញសិទ្ធិមនុស្សអ.ស.ប.ខឹងសម្បាព្រោះមីយ៉ាន់ម៉ាប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤នាក់និងព័ត៌មានផ្សេងៗទៀត៕