កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៥ កក្កដា ២០២១
ព័ត៌មានមានដូចជា បំពង់ឧស្ម័នធម្មជាតិរុស្ស៊ីជាបញ្ហាសំខាន់មួយនៅក្នុងជំនួបរវាងលោក Biden និងអ្នកស្រី Merkel។ តើគម្រោងកសាងពិភពលោកជាថ្មីឲ្យប្រសើររបស់លោក Biden អាចប្រកួតជាមួយប្រទេសចិនបានដែរ? បន្ទាប់ពីពលរដ្ឋខ្លួនបានចាក់វ៉ាក់សាំងរួច កោះម៉ាល់ឌីវកំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរ។ ឧត្តមស្នងការសិទ្ធិមនុស្សអំពាវនាវឱ្យមានការផ្លាស់ប្តូរសំខាន់ៗដើម្បីបញ្ចប់ការរើសអើងជាតិសាសន៍ជាប្រព័ន្ធដ៏ច្រើនជំនាន់៕
ព័ត៌មានពេលរាត្រី៖ ២៥ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អាមេរិកចោទជនជាតិចិនថា លួចទិន្នន័យពីកម្ពុជាទាក់ទងនឹងការពិភាក្សាអំពីទន្លេមេគង្គ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មន្ត្រីអង្គការសហប្រជាជាតិថា អាហ្វហ្គានីស្ថានជិតធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌ម្តងទៀត។ លោក Biden ជឿថា «អាមេរិកមកវិញ» ហើយតែពួកសម្ព័ន្ធមិត្តរបស់អាមេរិកមិនទាន់ប្រាកដក្នុងចិត្តទេ។ កម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាន ស្តីពីភាពខុសគ្នារវាងគម្រោងពាណិជ្ជកម្មមហាអំណាចអាមេរិក (B3W) និងចិន (BRI)៕