កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៥ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ប្រធានគ.ជ.បថ្មីថាលោកនឹងអនុវត្តតាមច្បាប់ក្រោយរដ្ឋសភាយល់ព្រមឲ្យធ្វើជាប្រធានស្ថាប័នរៀបចំការបោះឆ្នោត។ សកម្មជនបរិស្ថានវ័យក្មេងនៃក្រុមមាតាធម្មជាតិត្រូវក្រសួងមហាផ្ទៃចោទប្រកាន់ថាចង់ផ្តួលរំលំរដ្ឋាភិបាល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតជ្រើសរើសប្រទេសចំនួន៥សម្រាប់ក្រុមប្រឹក្សាសន្តិសុខ។ សកម្មជនស្ត្រីជនជាតិនីហ្សេរីយ៉ាបន្តជម្នះភាពលំអៀងក្នុងសង្គម និងព័ត៌មានដទៃទៀត៕
ព័ត៌មានពេលរាត្រី៖ ២៥ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កូនប្រុសរបស់សកម្មជនបក្សប្រឆាំងជាប់ឃុំម្នាក់ដែលត្រូវបានចាប់ខ្លួនត្រូវបានសង្ស័យថា«ញុះញង់បង្កភាពវឹកវរក្នុងសង្គម»។ របាយការណ៍៖ វត្តមានក្រុមហ៊ុនសន្តិសុខឯកជនចិនកំពុងរីកដុះដាលនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផងដែរ។អ្នកវិភាគឃើញឥទ្ធិពលកម្ពុជា លេចឡើងក្នុងចំណោមមហាអំណាចចិននិងអាមេរិក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Bidenនិងក្រុមមន្ត្រីអាហ្វហ្គានីស្ថានជួបគ្នានៅសេតវិមាន។ ប្រទេសជប៉ុនផ្តល់វ៉ាក់សាំងចំនួន៦លានដូសដល់កោះតៃវ៉ាន់ និងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ លោក Biden សរសើរការសម្របសម្រួលរបស់គណបក្សទាំង២អំពីកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមជួយសង្គ្រោះនៅFloridaជួយមនុស្សចំនួន៣៧ នាក់ពីការបាក់អគារ និងព័ត៌មានដទៃទៀត។