ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​សម្រេច​បញ្ចេញ​ថវិកា​ជួយ​ដល់​អ្នកក្រីក្រ​ជាង​កន្លះ​លាន​គ្រួសារ ដែល​មាន​ទាំង​អ្នករងគ្រោះ​ដោយសារ​ជំងឺ​កូវីដ។ ក្រុម​មេដឹកនាំ​សហជីព​ជំទាស់​នឹង​សំណើ​របស់​ថៅកែ​រោងចក្រ ដែល​សុំ​ឲ្យ​ផ្អាក​ចរចា​​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​នឹង​បណ្តុះបណ្តាល​ជំនាញ​អក្ខរកម្ម​ឌីជីថល​សម្រាប់​ម្ចាស់​​អាជីវកម្ម​ដើម្បី​បន្ថយ​ផល​ប៉ះពាល់​នៃ​កូវីដ១៩​។ ឥស្លាម​សាសនិក​នៅ​កម្ពុជា​លើក​ពេល​ចូល​រួម​បុណ្យ​ហាជ្ជី​​ប្រចាំ​ឆ្នាំ​នៅ​អារ៉ាប៊ីសាអូឌីត​។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តំបន់​អាមេរិក​ឡាទីន ក្លាយ​ជា​ទីកន្លែង​ផ្ទុះ​ជំងឺកូវីដ១៩​ខ្លាំង​ជាងគេ​ក្នុង​ពិភពលោក។ ការ​ស្ទង់​មតិ​បង្ហាញ​ថា ពលរដ្ឋ​អូស្ត្រាលី​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រទេស​ចិន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ៣​សប្តាហ៍​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​លោក Wanchalearm Satsaksit​ នៅ​រាជធានី​ភ្នំពេញ ប៉ូលិស​កម្ពុជា​​មិន​ទាន់​អាច​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ខណៈ​ភាគី​ថៃ​បន្ត​ស្ងាត់​ស្ងៀម។ នៅ​ក្នុង​កម្មវិធី Hello VOA វាគ្មិន​របស់​យើង​នឹង​ពិភាក្សា​អំពី​ «ស្ថានភាព​លំបាក​របស់​ពលករ​ចំណាកស្រុក​និង​ជនភៀស​ខ្លួន​នយោបាយ ក្នុង​គ្រា​វិបត្តិ​កូវីដ១៩»។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ ក្រុម​អ្នក​កែ​ទម្រង់​ដាក់​សម្ពាធ​លើ​លោក Biden បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ឲ្យ​​បង្កើត​​គោល​នយោបាយ​​ដែល​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ។ ការ​បន្ត​ធ្វើតេស្ត​ជំងឺ​កូវីដ១៩​កាន់តែ​ច្រើន​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ បង្ក​ឲ្យ​មាន​ការ​ជជែក​ដេញដោល​កាន់តែ​ច្រើន​រវាង​អ្នក​នយោបាយ​អាមេរិក ខណៈ​ករណីឆ្លង​កំពុង​កើន​ឡើង​ក្នុង​រដ្ឋ​មួយ​ចំនួន។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​នឹង​ប្រឈម​កំណើន​លូតលាស់​អវិជ្ជមាន​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​ អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ប្រកាន់​ជំហរ​តឹងរ៉ឹង​ប្រឆាំង​នឹង​ចិន។ សន្និបាត​តែងតាំង​លោក Joe Biden ជា​បេក្ខជន​ប្រធានាធិបតី​ប្រចាំ​គណបក្ស​ប្រជាធិបតេយ្យ នឹង​ធ្វើ​ឡើង​តាម​អនឡាញ។ ប្រទេស​អាហ្រ្វិក​ខាង​ត្បូង ធ្វើការ​សាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ លើ​មនុស្ស​ជា​លើក​ដំបូង។ កូរ៉េខាងត្បូង​ប្រារព្ធ​ខួប​៧០ឆ្នាំ​នៃ​សង្គ្រាមក្នុង​ឧបទ្វីប​កូរ៉េ និងព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG