កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៥ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ចៅក្រមកម្ពុជានិង អ.ស.ប. ខ្វែងគំនិតគ្នាអំពីការតម្កល់ ឬបញ្ជូនសំណុំរឿងលោក មាស មុត ទៅកាត់ទោស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុផលដែលលោក Biden បញ្ជូននាវាចម្បាំងអាមេរិកទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដូចលោក Trump ធ្វើក្នុងពេលកន្លងមក។ ទីក្រុងអាមេរិកតូចមួយនៅព្រំដែនទាក់ទាញការពិភាក្សាអំពីបញ្ហាជនអន្តោប្រវេសន៍៕
ព័ត៌មានពេលរាត្រី៖ ២៥ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ពលរដ្ឋមួយចំនួនបារម្ភកង្វះស្បៀងអាហារ ខណៈការបិទខ្ទប់ទីក្រុងភ្នំពេញកាន់តែតឹងរ៉ឹង។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី១២ នេះ មានកិច្ចពិភាក្សាអំពី «ទស្សនវិស័យនៃសេវារដ្ឋបាលសាធារណៈនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមអ្នកវិភាគយល់ឃើញថា រុស្ស៊ីមានមហិច្ឆតាពង្រីកឥទ្ធិពលខ្លួននៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈយោធាមីយ៉ាន់ម៉ា។ សំណើហេដ្ឋារចនាសម្ព័ន្ធ២លានលានដុល្លាររបស់លោក Biden ប្រឈមការជំទាស់៕