កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៥ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន ភរិយារៀបរាប់ទុក្ខលំបាក ក្រោយស្វាមីគេចខ្លួនទៅនៅប្រទេសថៃ ព្រោះរឿងនយោបាយ។ មន្ត្រីជាន់ខ្ពស់បក្សជំទាស់៖ ការចុះចូលរបស់សកម្មជនបក្សនយោបាយជារឿងសាមញ្ញមុនរដូវកាលបោះឆ្នោត។ សហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍អំពាវនាវឲ្យឈប់ចោទកូដកម្មថា ជាចលនាបដិវត្តន៍។ ថ្នាក់ដឹកនាំបក្សកាន់អំណាចជ្រើសរើសកូនប្រុសច្បងលោកហ៊ុន សែនជាបេក្ខជនដឹកនាំប្រទេស«សម្រាប់ពេលអនាគត»៕
ព័ត៌មានពេលរាត្រី៖ ២៥ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា បងប្រុសសកម្មជនដែលត្រូវបញ្ជូនមកពីថៃ ទទូចឲ្យប្អូនស្រីឈប់ធ្វើនយោបាយ នៅពេលត្រូវដោះលែង។ មន្ត្រីជាន់ខ្ពស់បក្សជំទាស់៖ ការចុះចូលរបស់សកម្មជនបក្សនយោបាយជារឿងសាមញ្ញមុនរដូវកាលបោះឆ្នោត។ លោកហ៊ុន សែន៖ ដំណើររបស់លោកទៅមីយ៉ាន់ម៉ា មានគោលដៅបង្រួបបង្រួមអាស៊ានឡើងវិញ។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ដែល ពិភាក្សាអំពី«តើកម្ពុជាអាចការពារធនធានធម្មជាតិនិងបរិស្ថានរបៀបណា?»។ រីឯព័ត៌មានអន្តរជាតិវិញមាន អាមេរិកថាការជម្លៀសពលរដ្ឋអាមេរិកាំង ពលរដ្ឋមានសិទ្ធិរស់នៅស្របច្បាប់ និងពលរដ្ឋអាហ្វហ្គានីស្ថាន នៅបន្តធ្វើក្នុងប្រទេសអាហ្វហ្គានីស្ថាន៕